Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងវប្បធម៌ នឹងរៀបចំសិក្ខាសាលាស្ដីពីវឌ្ឍនភាព ៤ឆ្នាំ នៃល្ខោនខោលកម្ពុជា ក្រោយចុះបញ្ជីយូណេស្កូ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាអំពី «ល្ខោនខោលកម្ពុជា» ដើម្បីរៀបចំរបាយការណ៍ ៤ឆ្នាំជូនអង្គការយូណេស្កូ និងដើម្បីពិគ្រោះយោបល់គ្នារវាងក្រុមល្ខោនខោលនានា ក្នុងការរិះរកនិងកំណត់យន្តការអភិរក្សទៅអនាគត។ សិក្ខាសាលានេះ គ្រោងធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

ល្ខោនខោលជាប្រភេទល្ខោនមួយយ៉ាងចំណាស់  ក្នុងចំណោមទម្រង់សិល្បទស្សនីភាពកម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ ។ ដូច្នេះសិក្ខាសាលានេះ នឹងមានបទបង្ហាញរបស់អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមល្ខោននានាផងដែរ ដើម្បីពន្យល់ពីសារៈសំខាន់នៃទម្រង់សិល្បៈបុរាណមួយនេះ។

បើតាមទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ «ល្ខោនខោលកម្ពុជា ៖ការរៀបចំរបាយការណ៍វឌ្ឍនភាព៤ឆ្នាំ» ធ្វើនៅសាលសម្ដែងនៃនាយកដ្ឋានសិល្បៈទស្សនីភាព ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីទម្រង់ អត្ថន័យ បរិបទនៃល្ខោនខោលកម្ពុជាដោយបង្ហាញអំពីសាវតា វិវឌ្ឍន៍ និងដំណើរទៅអនាគត។

ល្ខោន ដ៏ ចំណាស់ របស់ ខ្មែរ មួយ នេះ ស្ថិតក្នុង ចំណោម បញ្ជី បេតិកភណ្ឌ អរូបី ដែល ត្រូវការ សង្គ្រោះបន្ទាន់ (Urgent Safeguarding List) ដូច បេតិកភណ្ឌ ផ្សេងទៀត ពី អាល់ ហ្សេ រី អា សែ បៃ ហ្ស ង់ អេ ហ្ស៊ី ប កេ ន យ៉ា ប៉ា គី ស្ថាន និង ស៊ី រី ។ យោងតាម សៀវភៅ « បញ្ជីសារពើភ័ណ្ឌ បេតិកភណ្ឌ វប្បធម៌ អរូបី  កម្ពុជា » (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បាន វិ វ ឌ្ឍ ចេញពី ល្ខោន ព្រះរាជ ទ្រ ព ទៅជា ល្ខោន ដែល សំដែង ដោយ មនុស្ស ប្រុស សុទ្ធ ។

ល្ខោនខោល មាន សំដែង តែ រឿង រាមកេរ្តិ៍ ប៉ុណ្ណោះ ហើយ ការសំដែង មាន អមដោយ ពំនោល សាច់រឿង និង កំដរ ដោយ ភ្លេងពិណពាទ្យ ។ កាលពីដើម ល្ខោនខោល មាន ៦ ក្រុម ប៉ុន្តែ បែកខ្ញែក គ្នា អស់ នៅ សម័យ សង្គ្រាម ហើយ ក្រុម ល្ខោនខោល វត្ត ស្វាយ អណ្តែត ជា ក្រុម តែមួយគត់ ដែល នៅ សេសសល់ ។

សហគមន៍ វត្ត ស្វាយ អណ្ដែត ដែល ស្ថិតក្នុង ភូមិ តា ស្គរ ឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្តកណ្តាល បាន ថែរក្សា ល្ខោនខោល និង បង្រៀន គ្នា ពីមួយ ជំនាន់ ទៅមួយ ជំនាន់ ពី គ្រូ ទៅ សិស្ស រួមទាំង ការសម្ដែង ទៅតាម ជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ សហ គម ន៍ ពេល ចូលឆ្នាំ ដើម្បី សិរី សួស្ដី និង សុំ ទឹកភ្លៀង ធ្វើស្រែ ចម្ការ នៅ ឆ្នាំ បន្ទាប់ និង កម្មវិធី ផ្សេងៗ ទៀត ។

សូមបញ្ជាក់ដែរថា ចំពោះសាធារណជន សិល្បករ សិស្សនិស្សិត និងអ្នកស្រាវជ្រាវដែលមានបំណងចង់ចូលរួម អាចចូមរួមបានដោយមិនបង់ថ្លៃ។ ដោយកន្លែងមានកំណត់និងដើម្បីជួយសម្រួលដល់ការរៀបចំសូមចុះឈ្មោះឱ្យបានឆាប់ ចុះឈ្មោះបានតាមរយៈអ៊ីមែល kongleaksmy@gmail.com ឬ តាមលេខទូរស័ព្ទ ០១៧ ៤៣១ ៣០១ ឬ ០៩៦ ៧៥ ៨២ ២១៣៕

Click to comment

Leave a Reply

Your email address will not be published.

Facebook