Connect with us

កងកម្លាំងប្រដាប់អាវុធ

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពកនិងពិនិត្យហេដ្ឋារចនា សម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

(មណ្ឌលគិរី)៖ នាថ្ងៃសៅរ៍ទី១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង  សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ឈឹម កាន  អភិបាលរងខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត អាជ្ញាធរ ស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយសារទឹកភ្លៀងនាពេលកន្លងមក។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឱ្យដឹងថា  កន្លងមក នៅខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងផ្ទះសំបែងមួយចំនួន នៅតាមបណ្តាស្រុក/ឃុំ ក្នុងខេត្ត មានការជន់លិចដោយជំនន់ទឹកភ្លៀង តែមិនបណ្តាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។

 

ក្នុងការចុះពិនិត្យស្ពានជីមាត ១កន្លែង ដែលបាក់ស្រុតក្បាលស្ពាន ក្នុងភូមិណងបួ ឃុំណងឃីលិក ស្រុកកោះញែក ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យ និងរៀបចំជួសជុលក្បាលស្ពាន ដែលបាក់ស្រុតនោះ ជាបណ្តោះអាសន្ន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបាន។ ម្យ៉ាងទៀត ក៏សូមឱ្យមន្រ្តីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ត រៀបចំលើកផែនការ ដើម្បីសាងសង់ស្ពានបាឡេនេះ ទៅជាស្ពានបេតុងវិញ ដើម្បីឱ្យមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវបន្តខិតខំត្រៀមបង្ការការពារនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ក្នុងករណីដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពក និងទឹកអូរច្បារ មានការកើនឡើងដោយជំនន់ទឹកភ្លៀង។

បន្ថែមលើសនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុនារដូវវស្សានេះ ជាពិសេស ត្រូវចូលរួមថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានចុះពិនិត្យមើលទីតាំងកែច្នៃឫស្សី ទៅជាឧបករណ៍ប្រើប្រាស់ ឫគ្រឿងតុបតែងក្នុងគេហដ្ឋាន របស់ក្រុមហ៊ុន បាមប៊ូសា ដែលមាន ទីតាំងនៅភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកកោះញែក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook