Connect with us

ព័ត៌មានទាន់ហេតុការណ៍

កងទ័ពអាកាសចិន​និង​ថៃ​ចាប់ផ្តើម​សមយុទ្ធដែនអាកាស​រួមគ្នា

15Aug2022(​ស្ត្រេត​ថែមស៍​)៖ ថៃ​និង​ចិន​បាន​ចាប់ផ្តើម​សមយុទ្ធ​កងទ័ពអាកាស​រួមគ្នា​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​សីហា ដោយ​វា​ជា​ការហ្វឹកហាត់​ដូច្នេះ​លើក​ទីមួយ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​​ក្រោយ​ការផ្អាក​ដោយសារ​ជំងឺ​កូវី​ដ​១៩​។​

​សមយុទ្ធ​យោធា ហ្វាល់​គិន ស្ត្រាយ​( Falcon Strike) ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ចិន​ធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​ជាកា​សងសឹក​ការ​ដែល​អាម៉េរិក​ផ្គើន​នឹង​ការជូន​​ដំណឹង​រួមទាំង​ការព្រមាន​ពី​ចិន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​កោះ​សេរីនិយម​មួយ​នេះ​។​

​មេបញ្ជាការ​ទ័ពអាកាស​ថៃ លោក ប្រា​ផាស សន​ឆៃឌី​(Prapas Sornchaidee)​បាន​និយាយ​ថា​សមយុទ្ធ​យោធា ហ្វាល់​គិន ស្ត្រាយ​ចាប់ពី​ថ្ងៃ​១៤​ដល់​២៥​សីហា ត្រូវធ្វើឡើង​នៅ​ភាគ​ឦសាន​ប្រទេស​ក្នុង​គោល​​បំណង​ពង្រឹង​ទំនាក់ទំនង​និង​ការយល់គ្នា​ជាមួយចិន​។​

​ក្រុម​យន្តហោះ​ចិន​ដែល​កំពុង​បញ្ជូន​មក​ចូលរួម​សមយុទ្ធ​រួមមាន យន្តហោះ​ប្រយុទ្ធ យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​ព្រមាន​ជា​មុន នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ការពារ​ជាតិចិន​ដែល​ក៏បាន​​បញ្ជាក់ថា លំហាត់យោធានេះ​ពាក់ព័ន្ធ​ការហ្វឹកហាត់​សំរាប់​«​ការគាំទ្រ​ពី​អាកាស ការវាយប្រហារ​លើ​គោលដៅ​លើដី និង​ការ​ចល័ត​ទ័ព​ខ្នាតតូច​និង​ទ្រង់ទ្រាយ​ធំ​»​។​

​សូមបញ្ជាក់​ថា សម​យុទ្ធ​ទ័ពអាកាស​ចិន​-​ថៃ ត្រូវបាន​រៀបចំ​ធ្វើ​ជា​ទៀងទាត់​ចាប់តាំងពី​ឆ្នាំ​២០១៥​រហូតដល់​ពេល​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន សម្តែង​ការព្រួយបារម្ភ​អំពី​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក និង​កាលពី​សប្តាហ៍​មុន​ក៏​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​ស៊ូ​ភើ ហ្ការូ​ដា សៀ​ល​(Super Garuda Shield)​នៅ​ឥណ្ឌូនេស៊ី ជាមួយ​សម្ពន្ធមិត្ត​ជាច្រើន​។​

​សូមបញ្ជាក់​ថា ថៃ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​ចិន និង​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បញ្ជា​ទិញ​នាវា​ចិន​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៧​។​តែ​នៅ​ឆ្នាំ​២០២០ កិច្ចព្រមព្រៀង​ទិញ​​នាវាមុជទឹក​ចិន​ពីរ​គ្រឿងតំលៃ​៧២៤​លាន​ដុល្លារ ត្រូវបាន​ពន្យារពេល ដោយសារ​កំហឹង​សាធារណជន​៕

 

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook