Connect with us

ព័ត៌មានទាន់ហេតុការណ៍

​សមាជិក​សភា​អាម៉េរិក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅទីក្រុងតៃបុិ ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​បន្ថែម​ក្បែរ​កោះ​តៃវ៉ាន់

​Soeun 16Aug 2022 ប៉េកាំង   (​ស្ត្រេត​ថែម​)៖    កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​ខែសីហាឆ្នាំ២០២២​យោធា​ចិន​បាន​និយាយថា      ​ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​បន្ថែម​នៅក្បែរ​កោះ​តៃវ៉ាន់ នៅពេល​សមាជិកសភា​អាម៉េរិក​មួយក្រុម​កំពុង​ធ្វើ​ទស្សន​​កិច្ច​កោះ​តៃវ៉ាន់​និង​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី សាយ អ៊ីង​វិន របស់​កោះ​នេះ​។​

​សមាជិក​សភា​អាម៉េរិក​ប្រាំ​រូប ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក​លោក អេ​ដ ម៉ា​គី បាន​ទៅដល់​ទីក្រុង​តៃប៉ិ​ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាសប្រាប់​មួយ​កាលពី​ថ្ងៃអាទិត្យ ។​វា​ជា​ដំណើរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​លើក​​ទី​ពីរ​បន្ទាប់​ពី​ប្រធានសភា​អាម៉េរិក​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ដឹកនាំ​គណៈប្រតិភូ​សភា​មួយ​មក​កាន់​កោះ​ដែល​ជា​ទឹកដី​របស់​ចិន​មួយ​នេះ​កាលពី​ដើម​ខែ​សីហា ដែលនាំអោយ​ចិន​ច្រឡោតខឹង​និង​ធ្វើ​សម​​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​ប្រជាធិបតេយ្យ​នេះ​។​

​បញ្ជាការ​យោធភូមិភាគ​បូព៌ា​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិនបាន​និយាយថា កងឯកភាព​ទ័ព​ចិន​ដែល​ទទួលខុសត្រូវ​តំបន់​ជាប់​តៃវ៉ាន់ បានធ្វើការ​ល្បាត​ប្រយុទ្ធ និង​ការហ្វឹកហាត់​ប្រយុទ្ធ​រួមគ្នា​នៅក្នុង​សមុទ្រ​​និង​ដែនអាកាស​ជុំវិញ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ​។​សមយុទ្ធ​នេះ ជា​«​ការហាត់​រារាំង​អាម៉េរិក​និង​តៃវ៉ាន់​កុំ​អោយ​បន្ត​លេង​ល្បិច​នយោបាយ​និង​បំផ្លាញ​សន្តិភាព​ព្រមទាំង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​ការពារ​ជាតិចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដំណើរ​របស់​សមាជិក​សភា​មួយក្រុម​នេះ ជ្រៀតជ្រែក​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន ហើយ​បង្ហាញ​​មុខមាត់​ពិត​របស់​អាម៉េរិ​ក ថា​ជា​អ្នក​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

ហើយ  «​កងទ័ព​រំដោះប្រជាជន​ចិន​បន្ត​ហ្វឹកហាត់​និង​ត្រៀម​សំរាប់​សង្គ្រាម    ការពារ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ខ្លួន​ដាច់ខាត ហើយ​នឹង​កំទេច​ការ​បំបែក​ខ្លួន​នៃ​កម្លាំង​ទាមទារ​ឯករាជ្យ​តៃវ៉ាន់​ក្នុង​​ទំរង់​ណាមួយ ព្រមទាំង​ការជ្រៀតជ្រែក​ពី​បរទេស​»​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​តៃវ៉ាន់​បាន​និយាយថា តៃវ៉ាន់​មិន​ញញើត​នឹង​ចម្លើយ​តប​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​ពី​មិត្ត​បរទេស​ដូច្នេះ​ឡើយ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook