Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ដ្រីក្រសួងកសិកម្មបានណែនាំដល់កសិដ្ឋានចិញ្ចឹមជ្រូកមួយគួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់ បន្ថយប្រើថាមពលអគ្គីសនី

រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានណែនាំដល់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងថា គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពល អគ្គិសនី ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ជាពិសេសសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ដែលនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយបន្ថែមទៀត ។

ការណែនាំបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងក្នុងឱកាសអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋានបងស្រី ងិន គន្ធា ដែលមានទីតាំងស្ថិតក្នុងភូមិឫស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ។

មានឱកាសបានជួបម្ចាស់កសិដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តី បានសួរនាំលោកស្រីអំពីដំណើរការអាជីវកម្មចិញ្ចឹមជ្រូកសាច់មានដូចជាពូជ ចំណី ថ្នាំសង្កូវ ជំងឺឆ្លង ទឹក ភ្លើង ពលកម្ម ទុនវិនិយោគ និងទីផ្សារ សំខាន់មួយទៀតគឺលក្ខខណ្ឌនៃកិច្ចសន្យាជាមួយក្រុមហ៊ុន ស៊ីភី ។

លោកស្រីបានអរគុណជូនចំពោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឱ្យសមត្ថភាពចិញ្ចឹមក្នុងស្រុកមានកើនឡើងនិងធានាបានការផ្គត់ផ្គង់បានទាំងស្រុងក្នុងការផ្គត់ផ្គង់សាច់ជ្រូកស្រស់នៅលើទីផ្សារ ហើយទទួលបានតម្លៃល្អប្រសើរ។

នាឱកាសនេះ ទាំងលោកស្រីម្ចាស់កសិដ្ឋាន និងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ីភី បានថ្លែងអំណរ គុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ គិតគូរ ជំរុញ និងគាំទ្រផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកដើម្បីកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន ផ្សព្វផ្សាយបច្ចេក ទេសចិញ្ចឹម មិនតែប៉ុណ្ណោះផលិតកម្មចិញ្ចឹមជ្រូកបានជួយ ផងដែរក្នុងការបង្កើតការងារ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើនការប្រើប្រាស់ជីសរីរាង្គ (លាមកជ្រូក)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុ ធាតុដើមក្នុងស្រុកឱ្យអស់លទ្ធ ភាព ខណៈដែលទីផ្សារជ្រូកសាច់មានភាពល្អប្រសើរ ។

សូមបញ្ជាក់ថា កសិដ្ឋានរបស់លោកស្រី ងិន គន្ធា បង្កើតកាលពីឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហិកតា បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង (រោង ១ដាក់ជ្រូកសាច់បាន ៧០០ក្បាល) សរុបមានជ្រូកសាច់ ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំចិញ្ចឹមបាន ២វគ្គ ក្នុងមួយវគ្គរោង១ អាចទទួលបានប្រាក់ចំណូល ១០ ០០០ ដុល្លារ ហើយរោងមួយដាក់ទុនវិនិយោគ ៧០០០០ដុល្លារ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook