Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរជាតិអប្សរារៀបចំការទស្សនានៅតាមប្រាសាទតូច ៗជុំវិញតំបន់អង្គរ

អាជ្ញាធរជាតិអប្សរាកំពុងជំរុញឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានស្គាល់ប្រាសាទ តូចៗជាច្រើន នៅជុំវិញតំបន់អង្គរ តាមរយៈការរៀបចំជួស ជុល កែលម្អហេដ្ឋារចនា សម្ព័ន្ធប្រាសាទនីមួយៗមានលក្ខណៈល្អស្អាត ទាក់ទាញភ្ញៀវទេសចរចូលទៅទស្សនា ។

លោក ឡុង កុសល អគ្គនា យករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងទេស ចរណ៍និងស្ថាប័នពាក់ព័ន្ធជា ច្រើនកំពុងជំរុញភ្ញៀវទេសចរ ឱ្យបានស្គាល់ប្រាសាទតូចៗជាច្រើន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទធំៗមួយចំនួន ក្នុងតំបន់រមណីយ ដ្ឋានអង្គរ។ លោកបន្តថា សកម្មភាពទាំងនេះ ធ្វើឡើង ដើម្បីជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនានៅ ក្នុងខេត្តសៀមរាប បញ្ចៀសការកកកុញចំនួនភ្ញៀវចូលទស្សនាប្រាសាទធំៗប្រាសាទ អង្គរវត្ត ប្រាសាទបាយ័ន្ត និងប្រាសាទភ្នំបាខែងជាដើម ជាពិសេសប្រាសាទបុរាណតូចៗទាំងនោះមានក្បូរក្បាច់រចនាល្អវិចិត្រដែលភ្ញៀវទេសចរភាគច្រើនមើលរំលង។អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះបានបន្តទៀតថា អាជ្ញាធរជាតិអប្សរាបានខិតខំយ៉ាងខ្លាំង ក្នុងការងារថែរក្សា ជួសជុល និងអភិរក្សប្រាសាទបុរាណ ក្នុងនោះអាជ្ញាធរជាតិអប្សរាបានធ្វើការកសាងហេដ្ឋារចនា សម្ព័ន្ធជាច្រើន ដូចជា៖ ចំណត ការរៀបចំវង់ទស្សនាផ្សារភ្ជាប់ប្រាសាទតូចៗទាំង នោះ ជាមួយនឹងប្រាសាទធំៗដែលភ្ញៀវទេសចរនិយមចូលមកកម្សាន្ត។

យើងបានធ្វើកិច្ចការងារនេះ ជាមួយរដ្ឋបាលខេត្ត សៀមរាប ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាជំរុញភ្ញៀវទេសចរកុំឱ្យគាត់មកកកកុញនៅតែប្រាសាទធំៗ ឱ្យគាត់ទៅទស្សនានៅតាមប្រាសាទមួយចំនួនផ្សេងទៀត ដែលកន្លងមកតែងតែបានមើលរំលង អ៊ីចឹងអ្វីខ្លះដែលអាជ្ញាធរជាតិអប្សរាបានធ្វើកិច្ចការងារនេះ គឺយើងបានរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធដូចជាចំណត រៀបចំនៅវង់ទស្សនាផ្សារភ្ជាប់ប្រាសាទតូចៗទាំង អស់នោះភ្ជាប់ជាមួយប្រាសាទដែលភ្ញៀវទេសចរអញ្ជើញទៅ ហើយយើងក៏រៀបកន្លែងសម្រាប់គយគន់ព្រះអាទិត្យរះនិងព្រះអាទិត្យលិច។

សូមជម្រាបផងដែរថា ក្នុងខណៈវិបត្តិជំងឺកូវីដ១៩ បានអូសបន្លាយរយៈពេលប្រមាណ២ឆ្នាំកន្លងទៅ វិស័យទេសចរណ៍នៅក្នុងខេត្តសៀម រាប បានទទួលរងនូវបញ្ហាប្រឈមយ៉ាងខ្លាំង ដោយប្រាសាទបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរពេលខ្លះមិនមានភ្ញៀវចូលមកទស្សនានោះឡើយ។ នោះក៏ជាពេលវេលាមួយដែលប្រាសាទបុរាណបានសម្រាក ពីការទទួលភ្ញៀវទេសចរ ហើយក៏ជាឱកាសមួយ ដែលអាជ្ញាធរជាតិអប្សរាអាចធ្វើការជួសជុលនូវបរិក្ខារទេសចរណ៍ជាច្រើន ទាំងការជួសជុល អភិរក្ស ប្រាសាទ បុរាណ ការរៀបចំកែលម្អបរិវេណជុំវិញនោះ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីយ៉ាងណានៅពេលមានភ្ញៀវចូលមកទស្សនាឡើងវិញ កិច្ចការទាំងនោះបានរួចរាល់ និងបើកឱកាសទទួលស្វា គមន៍ភ្ញៀវទេសចរសាជាថ្មី៕

Click to comment

Leave a Reply

Your email address will not be published.

Facebook