Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រទេសចិនវិស័យ​យានយន្ត​ស្វ័យប្រវត្តិ​​កាន់តែ​ស្ទុះ​លឿន​ជិត​ឈាន​ដល់​កម្រិត​ធ្វើ​ពាណិជ្ជកម្ម​ពេញលេញ​

(​ប៉េកាំង) ៖ កាលពី​ថ្ងៃទី ៨ ខែ​សីហា សេវា​រ៉ូបូ​តតាក់ស៊ី​គ្មាន​អ្នកបើកបរ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​តំបន់​ដែល​បាន​កំណត់​នៅក្នុង​ទីក្រុង​អ៊ូ​ហាន (Wuhan)​និង​​ក្រុង​ឆុង​ឈីង (Chongqing) របស់​ចិន ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការរុករក​របស់​ប្រទេស​នេះ​លើ​វិស័យ​ធ្វើ​ពាណិជ្ជកម្ម​ការបើកបរ​ស្វ័យប្រវត្តិ​ នេះតាមព័ត៌មាន ដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក ថ្ងៃ អង្គារ ទី ១៦ ខែ សីហា​ ឆ្នាំ ២០២២។​

តាមរយៈ​ការច្នៃប្រឌិត​បច្ចេកវិជ្ជា​ជា​បន្តបន្ទាប់​និង​ការគាំទ្រ​គោលនយោបាយ ចិន​បាន​បោះជំហាន​ទៅ​មុខជា​លំដាប់​ក្នុង​ផ្នែក​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ចាប់ពី​ការសាកល្បង​នៅក្នុង​តំបន់​ពាក់​​កណ្តាល​បិទ​ជិត​រហូតដល់​ការបើកបរ​នៅលើ​ផ្លូវ​បើកចំហ ខណៈ​សក្តានុពល​ទីផ្សារ​នៃ​បច្ចេកវិជ្ជា​នេះ​បន្ត​រីក​ចម្រើន​នៅ​ក្នុងប្រទេសចិនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន Baidu គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​ផ្តល់​សេវា​រ៉ូបូ​តតាក់ស៊ី​គ្មាន​អ្នកបើកប​រនៅលើ​ផ្លូវ​បើកចំហ​ក្នុង​ទីក្រុង​អ៊ូ​ហាន​និង​ឆុង​ឈីង​។​សេវាកម្ម​នេះ​​ត្រូវបាន​ផ្តល់ជូន​នៅលើ​វេទិកា​បើកបរ​ស្វ័យប្រវត្តិ​របស់ Baidu គឺ​កម្មវិធី Apollo Go ។​

​លោក ស៊ូ ប៉ាវ​ឈាំ​ង (Xu Baoqiang) អ្នកគ្រប់គ្រង​ទូទៅ​នៃ​នាយកដ្ឋាន​យានយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន Baidu បាន​និយាយថា​”​យើង​បាន​អនុម័ត​វិធានការ​ជាច្រើន​ដើម្បី​​ធានា​សុវត្ថិភាព​របស់​អ្នកដំណើរ ដូចជា​ប្រព័ន្ធ​គ្រប់គ្រង​រថយន្ត​ឆ្លាត​វៃ ការ​មិន​ចាំបាច់​មាន​អ្នកបញ្ជា​ដៃចង្កូត និង​ការបើកបរ​ស្រប​តាម​គន្លង​ផ្លូវ​”​។​

​មុន​ពេល​ដាក់​ឱ្យ​ដំណើរការ​នៅ​ទីក្រុង​អ៊ូ​ហាន​និង​ឆុង​ឈីង កម្មវិធី Apollo Go បាន​ផ្តល់​សេវាកម្ម​បើកបរ​ស្វ័យប្រវត្តិ​នៅក្នុង​ទីក្រុង​នានា​ដូចជា ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ និង សិន​ចិន ដោយ​មាន​ការបញ្ជា​ជាវ​សេវា​ជាង ១ លាន ហើយ​ចម្ងាយ​បើកបរ​សាកល្បង​សរុប​គឺ​លើសពី ៣២ លាន​គីឡូម៉ែត្រ​។​

​ដូច​ក្រុមហ៊ុន Baidu ដែរ ក្រុមហ៊ុន​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ចិន​បាន​ខិតខំ​ជំរុញ​បច្ចេកវិជ្ជា​និង​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​។​

​ក្រុមហ៊ុន WeRide ដែល​មាន​ទីស្នាក់កា​រ​កណ្តាល​នៅ​ទីក្រុង​ក្វាង​ចូ​វ​ភាគខាងត្បូង​ប្រទេស​ចិន មាន​ឯកទេស​ខាង​អនុវត្ត​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការដឹកជញ្ជូន​ឆ្លាត​វៃ ការដឹកជញ្ជូន​ទំនិញ និង​អនាម័យ​។ រថយន្ត​អនាម័យ​គ្មាន​អ្នកបើកបរ​របស់​ខ្លួន​ឈ្មោះ Robosweeper ត្រូវ​បាន​សាកល្បង​នៅលើ​ផ្លូវ​បើកចំហ​ក្នុង​សង្កាត់​ណាន​សា (Nansha) នៃ​ទីក្រុង​ក្វាង​ចូ​វ ចាប់តាំងពី​ខែ​ឧសភា​។​

​ក្រុមហ៊ុន DeepRoute.ai ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សិន​ចិន មាន​គោលបំណង​ធ្វើឱ្យ​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ​ចំណាយ​តិច​។ វា​បាន​កាត់បន្ថយ​តម្លៃ​នៃ​ដំណោះស្រាយ​ការបើកបរ​ស្វ័យប្រវត្តិ​កម្រិត​-៤ មក​នៅ​តិចជាង ១០.០០០ ដុល្លារ​អាម៉េរិក ហើយ​បាន​អនុវត្ត​វា​នៅក្នុង​ក្រុម​រ៉ូបូ​តតាក់ស៊ី​និង​រថយន្ត​ដឹក​ទំនិញ​ធុន​មធ្យម នេះ​បើ​យោង​តាម​លោក ចូ​វ ក្វា​ង (Zhou Guang) ស្ថាបនិក DeepRoute.ai ។​

​លោ​កចូវ​បាន​និយាយថា “​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​ទទួល​យក​យ៉ាង​ល្អ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត ហើយ​យើង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួកគេ​ដើម្បី​បញ្ចូល​ប្រព័ន្ធ​របស់​យើង​ទៅក្នុង​រថយន្ត​ប្រើប្រាស់ ដូច្នេះ​រថយន្ត​កម្រិត​-៤ ធូរ​ថ្លៃ នឹង​ក្លាយជា​ការពិត​ឆាប់ៗ​ជាក់​ជាមិនខាន​” ចិនគឺជាប្រទេសដំបូងគេដែលជោគជ័យលើវិស័យបើកបរស្វ័យប្រវត្តិមុនគេលើពិភពលោក៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook