Connect with us

កងកម្លាំងប្រដាប់អាវុធ

មន្ត្រីសុខាភិបាលខេត្តស្ទឹង ត្រែងត្រូវប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវ:

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងក្រើនរម្លឹកបន្ថែមឱ្យមន្ត្រីមន្ទីរសុខាភិបាលទាំង អស់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន  ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវ: តាំង ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល  ដោយមិនរើសអើងអ្វីទាំងអស់។

ក្នុងពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១៦ខែ សីហា លោកដួង ពៅ អភិ បាលរងខេត្តមានប្រសាសន៍ថា៖សេវាសុខាភិបាលពេលប្រជាពលយើងមានជំងឺពួក គាត់ពិតជាត្រូវការមិនអាចខ្វះបានឡើយ   ហើយបានមកពឹងពាក់គ្រូពេទ្យ  នៅមន្ទីរ ពេទ្យបង្អែក  មណ្ឌល ឬប៉ុស្តិ៍ សុខភាពឱ្យមន្ត្រីបម្រើ សេវានេះជួយព្យាបាលជំងឺ    ព្រោះមនុស្សយើងម្នាក់ៗបានគិតពីបញ្ហាសុខភាពជាចម្បង។

លោកបន្តថា៖ កត្តាចាំបាច់នេះ រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្តមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់រងទុក្ខដោយខ្វះការយក ចិត្តទុកដាក់ ពីមន្ត្រីសុខាភិ បាលរបស់យើងទេ ដូច្នេះការផ្ដល់សេវាសុខាភិបាលត្រូវតែគិតពីការសង្គ្រោះជីវិតឱ្យរួច ផុតពីការគ្រោះថ្នាក់ ល្អជាងមើលឃើញលុយជាធំ (សំឡេង) ជាពិសេសមន្ត្រី លោកលោកស្រីនៅមណ្ឌល សុខភាពទាំង ១៨ឃុំ យក ចិត្តទុកដាក់បន្ត ទទួលខុស ត្រូវ ចំពោះភារកិច្ច ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋយើងឱ្យបានល្អប្រសើរមាន ប្រសិទ្ធភាព គិតធ្វើម៉េចឱ្យជីវិតរបស់មនុស្ស ជីវិតរបស់ប្រជាពលរដ្ឋយើង បានរួចផុតពីជំងឺ រួចផុតពីការបាត់បង់ជីវិត រួចផុតពីការលំបាក  ហ្នឹងហើយជាមូលដ្ឋាន និងជាក្ដីសង្ឃឹមរបស់រាជរដ្ឋាភិបាលនិងជាបំណងប្រាថ្នារបស់ថ្នាក់ ដឹកនាំយើង។

លោកស្រី អ៊ួន ចិន្តា ប្រធានការិយាល័យស្រុកប្រតិបត្តិនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានទទួល ស្គាល់ថា៖ភាពទទួលខុសត្រូវក្នុងវិស័យសុខាភិបាល ពិតជាមានគុណប្រយោជន៍សម្រាប់ជាតិនិងប្រជាជន  ហើយគុណសម្បត្តិនេះលោកស្រីនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញកាតព្វកិច្ចឱ្យបានឆ្លើយតបតាមការចង់បានពីប្រជាពលរដ្ឋ ។

លោកស្រីបន្តថា៖ជាមួយគ្នានេះ លោកស្រីនឹងបង្កើនការតាមដាននិងត្រួត ពិនិត្យគ្រប់មណ្ឌល និងប៉ុស្តិ៍សុខភាពទាំងអស់ ដើម្បីរៀបចំសេវាសុខាភិបាលនៅមូលដ្ឋានឱ្យមានគុណភាពធានាបានក្នុងការជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព  ប្រកបដោយការទទួលខុស ត្រូវខ្ពស់។

សូមបញ្ជាក់ថា៖ពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរសុខាភិបាលខេត្តស្ទឹង ត្រែងត្រូវបានប្រគល់ភារកិច្ចជូនលោកស្រីអ៊ួនចិន្តា ប្រធានការិយាល័យស្រុកប្រតិបត្តិនៃមន្ទីរសុខាភិបាលខេត្តជំនួសលោកហាក់មេសា ដែលបានបាត់បង់សមត្ថភាពពីការងារក្នុងរយ:ពេលជិតមួយឆ្នាំកន្លងមកនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook