Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចប្រជុំឆ្លងផែនការអភិវឌ្ឍ ៥ឆ្នាំ ២០២១ ២០២៥របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកែប

កែប៖  ទីស្នាក់ការសាខាកាក បាទក្រហមកម្ពុជាខេត្តកែប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ គណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានបើកកិច្ច ប្រជុំឆ្លងផែនការអភិវឌ្ឍ ៥ឆ្នាំ សម្រាប់ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកែប។

លោក អ៊ុច ក្លឹង នាយកប្រតិ បត្តិសាខា បានធ្វើបទបង្ហាញអំពីផែនការអភិវឌ្ឍ ៥ឆ្នាំ ដែលមានចក្ខុវិស័យស្នូលទាំង៤ លទ្ធផលរំពឹងទុកចំនួន២២ សូចនាករចំនួន ២៥ និងសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលអាចជួយដល់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ឆ្ពោះទៅរកភាពជាម្ចាស់លើគម្រោងនានា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចបានបេសកកម្មមនុស្សធម៌បន្ថែមទៀត។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានសាខាកាក បាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ លើកឡើងបន្ថែមអំពីភាពចាំបាច់ក្នុងការអនុវត្តវិស័យស្នូលទាំងបួន របស់សាខាកាកបាទក្រហមខេត្ត ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ក្នុងការបំពេញ បេសកកម្មមនុស្សធម៌ របស់សមាជិក សមាជិកា គណៈ កម្មាធិការសាខា និងមន្ត្រីប្រតិបត្តិទាំងអស់ ដែលបានផ្តល់ជំនួយជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិ ក៏ដូចជាឧប្បទ្ទវហេតុផ្សេងៗ ទោះបីជាក្នុងថ្ងៃឈប់សម្រាកពីការងារ និងគ្មានប្រាក់បៀវត្សរ៍ ឬប្រាក់ ឧបត្ថម្ភក៏ដោយ ក៏មន្ត្រីយើងពុំត្អូញត្អែរហើយតែងតែរួមសហការគ្នាយ៉ាងល្អ នាំយកអំណោយសង្គ្រោះបន្ទាន់ទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដល់ទីកន្លែង ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់។ សកម្មភាពទាំងនេះគឺបានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាស វៃ និងត្រឹមត្រូវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែអប់រំណែ នាំក្រើនរំលឹក ដល់មន្ត្រីកាក បាទក្រហមគ្រប់លំដាប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ ដោយពុំប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធាន ក៏សូមឱ្យ រដ្ឋបាល ក្រុង ស្រុក យកចិត្តទុកដាក់បន្ថែមទៀតលើការខ្វះខាត និងការកើតឧប្បទ្ទវហេតុនានា និងត្រូវណែនាំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះនេះជារដូវវស្សា និងបន្តជំរុញដល់ប្អូនប្រជាពលរដ្ឋរបស់យើង ឱ្យទៅបន្តចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារពីជំងឺកូវីដ-១៩ និងត្រូវអនុវត្ត នៅវិធានការនានា របស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook