Connect with us

ព័ត៌មានទាន់ហេតុការណ៍

​មូលដ្ឋានទ័ព​រុស្ស៊ី​នៅគ្រីម៉េមានការផ្ទុះ​ច្រើនកន្លែងនេះបានបង្ហាញ​ថា​អ៊ុយ​ក្រែន​អាចវា​យ​បកមកវិញ

​Soeun17Aug2022(​ស្ត្រេត​ថែមស៍​)៖មី​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ថ្កោលទោស​
ថា​ជា​អំពើ​វិច្ឆេទកម្ម​និង​រដ្ឋាភិបាល​ទីក្រុង​គៀវ​បាន​ព្រលយ​អំពី​លទ្ធភាព​អំពី​ការផ្ទុះ​ថ្មី​នៅ​មូលដ្ឋាន​ទ័ព​​មួយ​
នៅ​តំបន់​គ្រី​ម៉េ​ដែល​ជា​ផ្លូវ​ផ្គត់ផ្គង់​ដ៏​សំខាន់​សំរាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​
​ការផ្ទុះ​បាន​បំផ្លាញ​ឃ្លាំង​គ្រាប់​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ខាងជើង​ឧបទ្វីប​គ្រី​ម៉េ ដោយ​រារាំង​រថភ្លើង​និង​បង្ខំ​អោយ​ជម្លៀស​មនុស្ស​ប្រមាណ​២.០០០​នាក់​ពី​ភូមិ​នៅ​ក្បែរ​នោះ​​។​

​កាសែត​កុំ​មែរ​សង់ត៍    ​(Kommersant)​ របស់​រុស្ស៊ី​បាន​និយាយថា       កំសួល​ផ្សែង​ក្រោយមក​ត្រូវបាន​គេ​

មើលឃើញ​ហុយ​ចេញពី​មូលដ្ឋាន​យោធា​នៅគ្រីម៉េ​ភាគកណ្តាល នៅពេល​ការផ្ទុះ​កើត​មាននៅ​ទីតាំង​មួយ​​

ទៀត​នៅ​ភាគ​ខាងលិច​កាលពី​សប្តាហ៍​មុន​។​

​ការផ្ទុះ​នេះ​នាំអោយ​គេ​នឹក​ដល់​របត់​ថ្មី​នៃ​នៃ​សង្គ្រាម​ចំណាស់​ប្រាំមួយ​ខែ​មកនេះ បើសិនជា​អ៊ុយ​ក្រែន​មាន​

លទ្ធភាព​វាយប្រហារ​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់ ឬ​ក្រុមគាំទ្រ​អ៊ុយ​ក្រែន​មាន​​

លទ្ធភាព​វាយប្រហារ​ស្ទីល​ឧទ្ទាម​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​ប្រើប្រាស់​គ្រី​ម៉េ ដែល​ខ្លួន​ចាប់​យក​និង​ដាក់​ជា​ឧបសម្ពន្ធ​នៅ​ឆ្នាំ​២០១៤​សំរាប់​បន្ថែម​

កម្លាំង​ទាហាន​និង​គ្រឿង​បរិក្ខា​យោធា​ទៅ​ចូលរួម​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​ជា​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​​គៀវ​

ចង់​រារាំង​ជា​យូរ​មក​ហើយ​។​

​គ្រី​ម៉េគឺ ជា​មូលដ្ឋាន​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី និង​ក៏​ជា​រមណីយដ្ឋាន​រដូវក្តៅ​ដ៏​ពេញនិយម​មួយ​ផង

ដែរ​  ក្នុង​ការផ្ទុះ​កាលពី​ថ្ងៃ​អង្គារ ក៏បណ្តាលអោយអនុ​ស្ថានីយ​ចែកចាយ​ចរន្តអគ្គិសនី​មួយ​ក៏​បាន​ផ្ទុះ​ឆេះ​

​រថភ្លើង​ចំនួន​ប្រាំពីរ​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​ដំណើ​រ​និង​សេវា​រថភ្លើង​នៅ​ខ្សែ​ខាងជើង​ត្រូវបាន​ផ្អាក នេះ​

បើ​តាម​សារព័ត៌​​មាន​រុស្ស៊ី​។​

​ចំណែកអ៊ុយ​ក្រែន​នៅ​មិន​ទាន់​ប្រកាស​ទទួលស្គាល់​ឬ​បដិសេធ​ការជាប់ពាក់ព័ន្ធជា​ផ្លូវការ​ចំពោះ​ការផ្ទុះ​

នេះ​នៅឡើយ​ទេ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook