Connect with us

ព័ត៌មានទាន់ហេតុការណ៍

អនិច្ចា​! មេជាង​សំណង់​ឡើង​ផ្សារ​ដែក​បង្ហើយ​ការ​ងារ បែរជា​ជួប​គ្រោះ​អកុសល​ចោល​ប្រពន្ធ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​មេជាង​សំណង់​ម្នាក់​បាន​ដាក់​ជណ្ដើរ​ឡើង​ផ្សារ​ដែក​របង​ផ្ទះ​បង្ហើយ ក៏​ស្រាប់តែ​ឆ្លង​ចរន្ត​ឆក់ បណ្ដាល​ឲ្យ​បុរស​មេជាង​ធ្លាក់​ពីលើ​មក​ក្រោម​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះល្វែង​អត់លេខ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សឿ​ន ហួ​ន អាយុ​៤២​ឆ្នាំ ភេទ​ប្រុស មុខ​របរ​ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ នឹង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ រួម​ជាមួយនឹង​ប្រពន្ធ​បាន​នាំ​គ្នា​បង្ហើយ​ការងារ ដែល​នៅ​សល់​តែ​ផ្សារ​ទ្វាររបង​បន្តិចទៀត​ប៉ុណ្ណោះ គឺ​រួចរាល់​ហើយ ។ ខណៈ​ពេល​នោះ​បុរស​រង​គ្រោះជា​ប្តី​បាន​ដាក់​ជណ្ដើរ​ឡើង​ទៅ​ផ្សារ​របង​ផ្ទះ​នោះ ដោយ​មិនដឹង​ថា តើ​ប៉ះ​ជាមួយនឹង​ខ្សែភ្លើង​ដែល​ដាច់​រលាត់​ត្រង់​ណា​នោះ​ទេ? ស្រាប់តែ​ធ្វើ​អោយ​ជន​រង​គ្រោះ​ឆក់ ហើយ​ក៏​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ជួយ​ទាញ​ទម្លាក់​មក​ក្រោម​វិញ ។

Picture

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ដែរ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម តែ​ជន​រង​គ្រោះ​នៅ​តែ​មិនដឹង​ខ្លួន បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ដាក់​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ប៉ុន្តែ​ជា​អកុសល ខណៈ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

Picture

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ នៅ​ចំណុច​ទីតាំង​កើតហេតុ ក៏​មានការ​លាក់លៀម ក្នុង​ករណី​ឆក់​ខ្សែភ្លើង បណ្ដាល​ឲ្យ​ស្លា​.​ប់​មនុស្ស ហើយ​ក៏​មិនឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ឬ​ធ្វើ​កោសល្យវិច័យ​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ខេត្តព្រៃវែង ដោយ​មិន​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ ឬ​លិខិត​ស្នាម​អ្វី​នោះ​ទេ ៕Picture

Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook