Connect with us

កងកម្លាំងប្រដាប់អាវុធ

ស្នងការនគរបាលខេត្តស្ទឹងត្រែងផ្តល់បទពិសោធន៍ការងារអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ទៅសិស្សនាយនគរបាល នាយនគរបាលរង នៅសាលា ភូមិភាគទី១ ជំនាន់ទី១៥លើកទី២

ស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តស្ទឹងត្រែង បានចាត់ទុកគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាមូលដ្ឋានចម្បងសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដូច្នេះសិក្ខាកាមនៅ សាលានគរបាលភូមិភាគទី១ស្ទឹងត្រែងទទួលវគ្គបណ្ដុះបណ្តាលនិងក្លាយខ្លួនជាធនធានមនុស្សមានចំណេះដឹង  ពេលត្រឡប់ទៅអង្គភាពវិញបំពេញការងារប្រកបដោយប្រសិទ្ធភាព។

ក្នុងពិធីបាឋកថាចែករំលែក បទពិសោធន៍ដល់នាយនគរបាល នាយនគរបាលរងចំនួន១១៨នាក់កំពុងទទួលការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនៅសាលានគរបាលភូមិភាគ១ខេត្តស្ទឹងត្រែងថ្ងៃទី១៧សីហា លោកឧត្តមសេនីយ៍ទោអូតស៊ីវុត្ថាស្នងការ នគរបាលខេត្តមានប្រសាសន៍ថា៖មន្ត្រីនគរបាលដែលកំពុងទទួលការបណ្តុះបណ្តាលនេះ នឹងក្លាយខ្លួនទៅជាធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងជាអ្នកបម្រើប្រជាពលរដ្ឋដូច្នេះប្អូនៗត្រូវខិតខំគោរព វិន័យសាលា ស្តាប់តាមការបង្ហាត់បង្រៀនរបស់គ្រូដើម្បីបង្កើនសមត្ថភាពចំណេះដឹងប្រកបដោយគុណភាព ធានា ដល់កិច្ចការងារការពារសន្តិសុខនៅក្នុងសង្គម។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលមានប្រសាសន៍ចាត់ទុកថា៖មន្ត្រីនគរបាលល្អជាធនធានមនុស្សរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ ហើយក៏ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋគ្រប់រូបពេលមានកម្លាំងនគរបាល បំពេញការងារមាន ប្រសិទ្ធភាពប្រចាំនៅមូលដ្ឋាន។

«ក្នុងនាម ជាមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រូវស្វែងយល់ នៅមូលដ្ឋានរបស់យើងក្តាប់ឱ្យបាននូវមុខសញ្ញា ហើយត្រូវផ្ដល់នូវសេវាកម្ម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលគាត់មកពឹងពាក់ស្នាក់អាស្រ័យ មិនមែនថាពេលគាត់មានបញ្ហាកើតឡើងនៅពេលព្រឹក មកពឹងមកប្ដឹងមករាយការណ៍ឱ្យយើងហើយ យើងបែរជាថាចាំថ្ងៃទៅ ព្រោះម៉ោងហ្នឹងម៉ោងសម្រាកហើយចាំ-ម៉ោង២ទៅ អត់មានទេ បញ្ជាក់ឱ្យបានច្បាស់ អង្គភាពនីមួយៗបែងចែកវេនប្រចាំបញ្ជា២៤ម៉ោងគឺត្រូវមានមន្ត្រីប្រចាំការជាប់ជានិច្ច នេះពាក់ព័ន្ធនឹងតួនាទីប៉ុស្តិ៍នគរបាលរដ្ឋបាល មិនមែនចេញទៅវិញ ពើងទ្រូងដាក់គេទេ ត្រូវស្លូតបូតទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ហ្មត់ចត់ ទន់ភ្លន់តែកុំទន់ជ្រាយ។

លោក លាភ ដា សិស្សនាយនគរបាលជាតិសាលាភូមិភាគ១បានបញ្ជាក់ថា.នេះជាមេរៀនដ៏ល្អបានផ្តល់បន្ថែមមកដល់សិស្សនគរបាលទាំងអស់សម្រាប់ធ្វើជាបទពិសោធន៍ផង ហើយបានជាមូលដ្ឋាននិងព្យាយាមអនុវត្តនូវតួនាទីរបស់ខ្លួនប្រកាន់អត្តចារឹក សីលធម៌ល្អពេលវិលទៅមូលដ្ឋានវិញ។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ មានមន្ត្រីនគរបាលសរុបចំនួន១១៨-នាក់ក្នុងនោះមានស្ត្រី១៦នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអគ្គនាយកដ្ឋាននគរបាលជើងទឹកផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook