Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយយុទ្ធនា ការទាំង៥ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានជំរុញឱ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ រួមមានយុទ្ធនាការ កីឡារស់ក្នុងសន្ដិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន។

ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ស្ដីពីការត្រួត ពិនិត្យការងារ ព្រមទាំងកំណត់ផែនការសកម្មភាពការងារ និងទិសដៅអនុវត្តការងារបន្ដរបស់គណៈកម្មការ វប្បធម៌ បរិស្ថាន និងអប់រំកីឡា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ នៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម តុប សុភ័ក ប្រធានគណៈកម្មការ វប្បធម៌ បរិស្ថាន និងអប់រំកីឡា នៃគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានដឹកនាំ និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈ កម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា។ អ្វីដែលសំខាន់ ឯកឧត្តមបានផ្តោតទៅលើយុទ្ធនាការទាំង៥ ដើម្បីបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់បានយល់ដឹងអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយចូលរួមយុទ្ធនាការនេះទាំងអស់គ្នា ពិសេសការរៀប ចំសណ្ដាប់ធ្នាប់ អនាម័យ និងផ្ទះសម្បែងពួកគាត់ឱ្យបានស្អាត រួមជាមួយការរៀបចំម្ហូបអាហារ និងសេវាកម្មផ្សេងៗ ឱ្យបានល្អ សម្រាប់ត្រៀមទទួលបដិសណ្ឋារកិច្ច ប្រកប ដោយស្នាមញញឹម និងភាព រួសរាយរាក់ទាក់។

ឯកឧត្តមបន្ដថា លើសពីនេះ ឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញឱ្យគណៈកម្មការរបស់យើង យកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយអំពីបទ ចម្រៀង សម្រាប់អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីធ្វើ ការផ្សព្វផ្សាយផងដែរ ព្រោះបទចម្រៀងអាចមានសក្ដានុ ពល និងជ្រួតជ្រាបទៅដល់មហាជនទាំងអស់ មានន័យ ថា ក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ គាត់មើលទូរទស្សន៍ គឺគាត់អាចយល់អំពីកីឡា ថាកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣។ ទាំងអស់នេះ គឺជាការរួមចំណែកក្នុងដំណើរឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក្ដោបរួមនៅក្រោមពាក្យ ស្លោករបស់យើង គឺកីឡារស់ក្នុងសន្ដិភាព។

ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ដ្រី ក្នុងនាមប្រធានគណៈ កម្មការជំនាញ ឯកឧត្តម តុប សុភ័ក បានប្ដេជ្ញាធ្វើការជា មួយអគ្គលេខាធិការដ្ឋាន CAMSOC ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការខាងលើ ទៅដល់គ្រប់ច្រកល្ហក និងស៊ីជម្រៅ ពិសេសគោលដៅធំៗទាំង៥ ដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្រួចគោលដៅតំបន់ត្រូវផ្សព្វផ្សាយ ក្នុងដំណើរឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ លើកដំបូង បន្ទាប់ពីកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook