Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងប្រៃសនីណ៍ផាកពិន័យចាប់ពី១០លានទៅ៤០លានដុល្លារលើក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួន៣

រាជធានីភ្នំពេញៈ

អាថ៌កំបាំងនៃអំពើមិនល្អត្រូវបានលាតត្រដាងព្រោះរឿងនេះបានដឹងដល់ថ្នាក់ដឹកនាំកំពូល គឺក្រុមហ៊ុនទូរស័ព្ទចល័ត យ៉ាងតិចធំៗចំនួន៣ ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផាកពិន័យក្នុងក្រុមហ៊ុននីមួយៗចាប់ពី១០លានទៅ៤០លានដុល្លារ បន្ទាប់ពីមានក្រុមបច្ចេករបស់ក្រសួងចុះធ្វើអធិការកិច្ចគ្រប់ខែត្តក្រុងរកឃើញថា ក្រុមហ៊ុនលាក់បាំងទីតាំងបង្គោលអង់តែន លាក់បាំងចំនួនម៉ៃក្រូវ៉េវ និងលាក់បាំងប្រាក់ចំណូល ដើម្បីគេចវេះពីការបង់ពន្ធចូលថវិកាជាតិ។ក្រុមហ៊ុន Metfone បាន​ផ្លាស់​ប្ដូរ​ឡូហ្គោ​ថ្មី  និង​ពង្រីកនូវ​វិសាល​ភាព​ធំ​ជាង​មុន!

ក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួន៥,ប៉ុន្តែក្នុងនោះ ក្រុមហ៊ុនទូរស័ព្ទធំៗចំនួន៣ដែលមានឈ្មោះបោះសំឡេងល្បីល្បាញជាងគេ រីឯក្រុមហ៊ុនពីរទៀតគេពុំសូវស្គាល់ឡើយ។

ក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេមាន «ម៉ិតហ្វូន»(Metfone) ជាក្រុមហ៊ុនរបស់វៀតណាម។

ក្រុមហ៊ុនស្មាត (Smart) ជាក្រុមហ៊ុនរបស់ម៉ាឡេស៊ី ដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនជប៉ុន។

ក្រុមហ៊ុនសែលខាត(Cellcard)របស់អ្នកឧកញ្ញ៉ា គិត ម៉េង ដែលមានភាគហ៊ុនបរទេសផងដែរ។

ក្រុមហ៊ុន Cellcard សហការ​ជាមួយ ETN សម្រាប់​ការទូទាត់​តាម​កម្មវិធី​ឌីជីថល |  ភ្នំពេញ ប៉ុស្ដិ៍

​          ជាកាឆ្លើយតបការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទចល័ត នៅកម្ពុជាដែលបម្រើសេវាមិនល្អនោះត្រូវបាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ធ្វើការដោះស្រាយឧបស័គ្គនានាដើម្បីឲ្យមានគុណភាព នៃសេវាទូរស័ព្ទចល័ត និងសេវាអ៊ិនធឺណេត ដោយបានចាត់តាំងក្រុមការងារប្រតិបត្តិ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលបន្ទុកក្នុងតំបន់ចំនួន៥ខែត្ត ក្រុង។

Home – ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្រុមការងាររបស់ក្រសួងខាងលើបានរកឃើញថាប្រតិបត្តិករកំពុងប្រតិបត្តិការក្នុងវិស័យទូរគម​នា​គមន៍ មានចំនួន៦៩ ដោយក្នុងនោះមាន ប្រតិបត្តិករទូរស័ព្ទចល័ត (ក្រុមហ៊ុនទូរស័ព្ទ) ចំនួន៥។

ប្រតិបត្តិករ (ក្រុមហ៊ុន) ផ្ដល់សេវាអ៊ិនធឺរណេត ( ISP ) ចំនួន៣៨ ។ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិកក្រោមបាតសមុទ្រចំនួន៥ ។

ចំនួនស្ថានីយ៍អង់តែនទូរស័ព្ទចល័តកំពុងប្រើប្រាស់ទូទាំងប្រទេស១១,៤៨៩ និងបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នងមានប្រវែង១៩,២៧៩ គីឡូម៉ែត្រ។

ក្រុមការងារដដែលបានរកឃើញចំនួនម៉ៃក្រូវ៉េវ ដែលជាឧបករណ៍សម្រាប់បញ្ជូនទិន្នន័យតាមរលកធាតុអាកាស និងការលាក់បាំងប្រាក់ចំណូលរបស់ក្រុមហ៊ុននីមួយៗផងដែរ។

ការលាក់បាំងទីតាំងបង្គោលអង់តែន របស់ក្រុមហ៊ុននីមួយៗ ព្រោះតែពួកគេមានការភ័យខ្លាចក្រសួងប្រៃសណីយ៍ និងទូរគមាគមន៍ តម្រូវឱ្យដាំបង្គោលបន្ថែមដែលកន្លែងគ្មានសេវា ឬកន្លែងចន្លោះកណ្ដាលដែលមានសេវាខ្សោយ ហើយធ្វើឱ្យបន្ថែមការចំណាយច្រើន។

ដើម្បីឱ្យទូរស័ព្ទចល័ត មានសេវាល្អក្រុមហ៊ុនត្រូវដាំបង្គោលបន្ថែមចន្លោះ៦គីឡូម៉ែត្រមួយ។

ការលាក់បាំងចំនួនម៉ៃក្រូវ៉េវ និងប្រាក់ចំណូល គឺក្រុមហ៊ុននិមួយៗមានចេតនាគេចវេះពីការបង់ពន្ធប្រចាំឆ្នាំចូលថវិកាជាតិ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីភាពមិនប្រក្រតី នៃក្រុមហ៊ុនទូរស័ព្ទចល័តទាំងនោះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលការងារក្នុង រយៈពេល៥ឆ្នាំ» របស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលាតត្រដាងពីការរកស៊ីភូតកុហករបស់ ក្រុមហ៊ុនទូរស័ព្ទចល័តទាំងនោះថាពួកគេបានលួចសមត្ថភាពអង់តែន ដែលបានបញ្ចេញសមត្ថភាពត្រឹមតែ៣០%ធ្វើឱ្យសេវាទូរស័ព្ទខ្សោយសេវា ដើម្បីសន្សំសំចៃថវិកាហើយក៍បានទម្លាក់កំហុសទៅលើ ឧបករណ៍ រីភីទ័រ ( Repeater ) និង ប៊ូស្ទ័រ ( Booster ) ថាបានស្រូប ឬកាត់ផ្ដាច់សេវាទូរស័ព្ទចល័តទាំងនោះ ។

ឯកឧត្តមរដ្ឋមន្តីបន្តទៀតថា ក្រុមហ៊ុនបម្រើសេវាទូរស័ព្ទចល័ត មិនគួរប្រើប្រាស់បច្ចេកវិទ្យាចាស់ៗដែលមានអាយុកាលលើសពី១០ឆ្នាំនោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា កន្លងមកលោកធ្លាប់បានទាមទារឱ្យក្រុមហ៊ុនប្រាប់ទីតាំងបង្គោលអង់តែនដែរ តែក្រុមហ៊ុននីមួយៗត្រូវបានបដិសេធ។ ដោយសារការលាក់បាំងចំនួនបង្គោលអង់តែននេះហើយ បានជាក្រសួងក៍បង្កើតក្រុមការងារចំនួន ៥តំបន់ដែលមានការទទួលខុសត្រូវចុះទៅកាន់គ្រប់ខែត្ត​ក្រុង ក្នុងនោះក៍បានពិនិត្យ ម៉ៃក្រូវ៉េវ និងបច្ចេកវិទ្យា ជាច្រើនមុខទៀត។

មូលហេតុដែលក្រុមហ៊ុនមិនប្រាប់បង្គោលអង់តែន ដោយសារខ្លាចក្រសួងតម្រូវឱ្យដាំបង្គោលថ្មីៗបន្ថែមទៀតនៅកន្លែងដែលគ្មានសេវា ជាហេតុធ្វើឱ្យក្រុមហ៊ុនមិនហ៊ានចំណាយប្រាក់។

ការដាំបង្គោលមួយទៅបង្គោលមួយទៀត ត្រូវមានរយៈចំងាយ ៦គីឡូម៉ែត្រ ហើយក្នុងការតំលើងបង្គោលមួយដើមត្រូវចំណាយប្រាក់យ៉ាងតិច១០ម៉ឺនដុល្លារ។

Nnក្រសួង នឹងសាងសង់ស្ថានីយ អង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់ គុណភាពសេវា  ទូរគមនាគមន៍ (Video) – DAP Newsឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត  បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័ត  នៅខេត្តមណ្ឌលគិរី និងខេត្ត ...

ក្រសួងប្រៃសណីយ៍ ស្នើបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង  /ឬឧបករណ៍ពង្រីកសេវា - Puthi News

 

រឿងទាំងនេះដឹងដល់សម្ដេចអគមហាបតិយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងគមនាគមន៍បានសង្កាត់ធ្ងន់ទៀតថា ក្រុមហ៊ុនលាក់បាំង ឬភូតកុហកចំនួន ម៉ៃក្រូវ៉េវ និងប្រាក់ចំណូល ដើម្បីគេចវេះពីការបង់ពន្ធចូលថវិការដ្ឋ។

ទោះជាយ៉ាងណា​ ប្រមុខរាជរដ្ឋាភិបាល លោកបានសម្រេចឱ្យក្រុមហ៊ុនមួយៗត្រូវតែបង់ពន្ធចូលថវិការដ្ឋចំនួន៤០លានដុល្លារ។ ក្រុមហ៊ុននីមួយៗរកស៊ីចំណេញច្រើនណាស់ ដូច្នេះយើងមានមូលដ្ឋានច្បាស់លាស់អស់ហើយ…។

ក្នុងរឿងខាងលើនេះដែរ មានមន្ត្រីជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះបម្រើការនៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

បានបង្ហើបប្រាប់អង្គភាពសាព៌តមានកាលនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថាឧបករណ៍ ម៉ៃក្រូវ៉េវ ក្រុមហ៊ុនត្រូវបង់ពន្ធប្រចាំឆ្នាំចូលថវិការដ្ឋ។

ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត(Smart) ត្រូវបានជាប់ពិន័យបង់ថវិកាចូលរដ្ឋចំនួន៤០លានដុល្លារ ដោយសារការបិទបាំងភូតកុហកព័ត៌មាន ។

ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត(Smart)នេះជារបស់ម៉ាឡេស៊ី និងជប៉ុនដែលមានលំដាប់លេខ២ក្រុមហ៊ុនទូរស័ព្ទចល័ត ស្មាត(Smart) នេះបានលាក់សមត្ថភាពអង់តែន លាក់ចំនួនម៉ៃក្រូវ៉េវ លាក់ប្រាក់ចំណូល និងប្រើប្រាស់បច្ចេកវិទ្យាចាស់ៗហួសអាយុកាល១០ឆ្នាំផងដែរ។

ប្រភពដដែលបន្តទៀតថា រីឯក្រុមហ៊ុន«ម៉ិតហ្វូន»(Metfone) របស់វៀតណាម មានលំដាប់លេខ១ និងក្រុមហ៊ុន សែលកាត (Callcard) មានលំដាប់លេខ៣ ពួកគេត្រូវជាប់ពិន័យបង់ថវិកាចូលរដ្ឋផងដែរ ចាប់ពី១០លាន ទៅ២០លានដុល្លារ ។

ក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងអស់ត្រូវតែរាយការណ៍ដោយស្មោះត្រង់ពីចំនួន ម៉ៃក្រូវ៉េវ និងខ្សែកាបអុបទិក ទៅឱ្យក្រសួងបានដឹង ក៍ប៉ុន្តែពួកគេបានលាក់បាំងមិនឲ្យក្រសួងបានដឹងឡើយ។

នៅពេលរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ខូវ មករា អ្នកនាំពាក្យ ក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ មិនទទួលទូរស័ព្ទអ្នកសារព័ត៌មានឡើយ ដើម្បីសុំការបញ្ជាក់បន្ថែម។

អង្គភាពសារព៌តមានពុំអាចដឹងថា តើក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងនោះបានបង់ថវិកាចូលរដ្ឋហើយឬនៅ ? ចំណែកក្រុមហ៊ុន«ម៉ិតហ្វូន»(Metfone) និងក្រុមហ៊ុនស្មាត(Smart) អង្គភាពព៌តមានពុំអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញព័ត៌មានខាងលើនេះឡើយ។

ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ បានលើកឡើងថា ការផាកពិន័យក្រុមហ៊ុនលួចលុយជាតិដែលមានប្រាក់ច្រើនៗអញ្ចឹងពួកគេមិនងាយនឹងសង រដ្ឋនោះទេ ពួកគេទុកពេលវេលាអូសបន្លាយដើម្បីយកលេស ឬ​​​ រកខ្សែដែលមានឥទ្ធិពលដើម្បីអន្តរាគមន៍ ។ ក្រុមហ៊ុនទាំងនោះសុទ្ធតែមានខ្សែបណ្ដោយធំៗណាស់សម្រាប់កាង និងការពារ។

អ្នកស្រី ឌិន ណៃគាង មន្ត្រីបម្រើការងារនៅក្នុង ក្រុមហ៊ុនសែលកាត (Cellcard)ទទួលបន្ទុកខាងព័ត៌មាន បានលើកឡើងនៅរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះថា គាត់មិនបានដឹងរឿងខាងលើនោះទេ។

ប៉ុន្តែគាត់បានសុំ វីដេអូ ដែលលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍លើកឡើងពីការរកស៊ីខ្វះភាពស្មោះ​ត្រង់ដោយបិទបាំងរបស់ក្រុមហ៊ុននីមួយៗ។

គួរបញ្ជាក់ផងដែរថា មានរដ្ឋមន្ត្រីយ៉ាងតិចបីអាណត្តិមកហើយគឺពុំដែលបានសើរើ ឬចុះធ្វើអធិការកិច្ចឡើយ។ ម្យ៉ាងវិញទៀតចាប់តាំងពីការកាន់ដំណែងរបស់រដ្ឋមន្ត្រីមុនៗ ជាយូរឆ្នាំមកហើយ នៅតែមិនដឹងអំពីចំនួនបង្គោលអង់តែន ចំនួនម៉ៃក្រូវ៉េវ និងប្រាក់ចំណូលពិតប្រាកដនោះឡើយ ទាំងនេះគឺដោយសារការលាក់បាំងរបស់ក្រុមហ៊ុនទូរសព្ទ័ចល័តទាំងនោះ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook