Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ ២០២២នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ជិត៩ម៉ឺនគ្រឿង

ភ្នំពេញ÷ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ជិត៩ម៉ឺនគ្រឿង ដែលគិតជាទឹកប្រាក់មានចំនួនជាង៧ពាន់លានរៀល ។ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុប៨ម៉ឺន ៨ពាន់ ៩៣២គ្រឿង ក្នុងនោះទោចក្រយានយន្តនិងត្រីចក្រយានយន្តជាង៧ម៉ឺនគ្រឿង ស្មើនឹង៧៩ភាគរយ និងបទល្មើសប្រើទូរសព្ទមាន១ភាគរយ ល្មើសសញ្ញាចរាចរណ៍៤ភាគរយ ល្មើសគ្មានស្លាកលេខ១ភាគរយ និងល្មើសមិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ៩៤ភាគរយ។

លោកជំទាវរដ្ឋលេខាធិការបន្តថា រថយន្តដែលបានត្រួតពិនិត្យក្នុងរយៈពេល៦ខែចំនួន១ម៉ឺន៨ពាន់៦៤៤គ្រឿងវិញ រួមមានរថយន្តធុនធ្ងន់ជាង២ពាន់គ្រឿង ល្បឿន៣០ភាគរយ ល្មើសសញ្ញាចរាចរណ៍១១ភាគរយ ល្មើសប្រើទូរសព្ទ១០ភាគរយ ល្មើសគ្មានបណ្ណបើកបរ៤ភាគរយ ល្មើសគ្មានស្លាកលេខ៤ភាគរយ ល្មើសដឹកលើសចំណុះ២ភាគរយ ស្រវឹង១ភាគរយ គ្មានឆៀក១ភាគរយ គ្មានបណ្ណអាជីវកម្ម១ភាគរយ និងល្មើសមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ៣៦ភាគរយ។ បើគិតជាទឹកប្រាក់សរុបនៃការផាកពិន័យវិញ មានចំនួន៧ពាន់៥៦០លាន ២៦៥ពាន់រៀល៕

Click to comment

Leave a Reply

Your email address will not be published.

Facebook