Connect with us

ព័ត៌មានទាន់ហេតុការណ៍

​លោក Igor  Osipovត្រូវ​ដក​​ចេញពីតំណែង​មេបញ្ជាការ​កង​នាវា​សមុទ្រ​ខ្មៅ​មាន​មូលដ្ឋាននៅ​តំបន់​​គ្រីមៀ

19Aug2022ម៉ួស្គូ៖ លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានដក​មេបញ្ជាការ​កង​នាវា​សមុទ្រ​ខ្មៅ​ដែល​មាន​

មូលដ្ឋាន​នៅ​តំបន់​គ្រី​មៀ និង​ដាក់​ជំនួស​មេបញ្ជាការ​ថ្មី​វិញ បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះ​ជា​បន្តបន្ទាប់​

បណ្តាល​ឲ្យ​មូលដ្ឋាន​យោធា​របស់​រុ​ស្ស៊ី​ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

ក្នុងដើម​ស​ប្តា​ហ៍​នេះ មូលដ្ឋាន​យោធា​ទី ២​របស់​រុ​ស្ស៊ី​នៅ​កណ្តាល​តំបន់​គ្រី​មៀ (Crimea) រង​ការ​ផ្ទុះ​យ៉ាង​
ខ្លាំង​ មន្ត្រី​រុ​ស្ស៊ី​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​នៅ​កន្លែង​ឃ្លាំង​អា​វុ​​ធ​នៅ​តំបន់
Dzhankoi ស្ថិត​នៅ​ភាគ​ខាងជើង​តំបន់​គ្រី​មៀ

ចំណែកអ៊ុយ​ក្រែ​ន​មិន​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ជា​ការ​វា​​យ​ប្រហារ​របស់​ខ្លួន​នោះ​ទេ ដោយ​គ្រាន់តែ​

បង្ហើប​ប្រាប់​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​ពុធទី១៧សីហា​ សារព័ត៌មាន​រុ​ស្ស៊ី RIA បាន​ដកស្រង់​ប្រភព​ដោយ​និយាយ​ថា មេបញ្ជាការ​កង​

នាវា​សមុទ្រ​ខ្មៅ ​លោក Igor  Osipov  ត្រូវ​បាន​ដក​ចេញ     និង​ជំនួសមកវិញ​ដោយ​មេបញ្ជាការ​ថ្មី​ឈ្មោះ

Viktor Sokolov​។

សូមបញ្ជាក់​ថា៖  កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុ​ស្ស៊ី រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ប្រធានាធិបតី​រុ​ស្ស៊ី

Vladimir Putin បើក​ប្រតិបត្តិការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤ កុម្ភៈ ឆ្នាំ ២០២២​មក​។

កាលពី​ខែមេសា អ៊ុយ​ក្រែ​ន​បាន​បា​ញ់​ពន្លិច​នាវាចម្បាំង​រុ​ស្ស៊ី​ឈ្មោះ Moskva ដោយ​ប្រើ​មី​ស៊ី​ល

Neptune៕ (Reuters)

PicturePicturePicturePicturePicture

Click to comment

Leave a Reply

Your email address will not be published.

Facebook