Connect with us

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ី​បាន​បញ្ជូន​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ទៅកាន់​ដែនដី​ខ្លួន​នៅ​តំបន់​បាល់​ទិក​

19Aug2022៖(​ដេល្លី​ម៉េល​) ៖​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហាកងកម្លាំងរុស្ស៊ី​បាន​និយាយ​ថា​ខ្លួន​បាន​

បញ្ជូន​យន្តហោះ​ចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ទំនើប​ទៅ​កាន់​តំបន់​កាលី​នី​ន​ហ្គ្រា​ដ​

(Kaliningrad)​ ដែល​ជា​វិធានការ​មួយ​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កើន​ឡើង​ជាមួយប្រទេស​

លោកខាងលិច​ជុំវិញ​សកម្មភាព​របស់​ទីក្រុង​មូ​ស្គូក្នុង​ប្រទេ​សអ៊ុយ​ក្រែន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា យន្តហោះ​ចម្បាំង MiG-31 បី​គ្រឿង​ដែល​មាន​មី​ស៊ី​ល​លឿន​ជាង​

សំឡេង Kinzhal បាន​មកដល់​មូលដ្ឋាន​ទ័ពអាកាស​ឆាក់​ក្លូវ​ស៍ (Chkalovsk)​ក្នុង​តំបន់​​សមុទ្រ​បាល់​ទិក

ដែល​ជា​ផ្នែក​នៃ “​វិធានការ​ទប់ទល់​ជា​យុទ្ធសាស្ត្រ​បន្ថែម​”​។​

​ក្រសួង​បាន​និយាយថា យន្តហោះ​ចម្បាំង​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រុង​ជើងការ​គ្រប់ពេលវេលា​។​

​វីដេអូ​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​បានបង្ហាញ យន្តហោះ​ចម្បាំង​មក​ដល់​មូលដ្ឋាន ប៉ុន្តែ​មិន​

បាន​ដឹក​មី​ស៊ី​ល​ទេ ដែល​ទំនង​ត្រូវ​ដឹក​ដាច់ដោយឡែក​ពីគ្នា​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រសួងការពារជាតិ​ហ្វាំង​ឡ​ង់​បាន​និយាយ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី MiG-31 ចំនួន​

ពីរ​គ្រឿង​សង្ស័យ​រំលោភ​លើ​ដែនអាកាស​របស់​ខ្លួន​នៅ​ឈូង​សមុទ្រ​ហ្វាំង​ឡ​ង់​ពី​ទីក្រុងផ័​រវូ (Porvoo) ស្ថិត​

នៅ​ភាគ​ខាងលិច​ទីក្រុង​ហែល​ស៊ីន​គី (Helsinki)​។ ឆ្មាំ​ព្រំដែន​របស់​ប្រទេស​តំបន់ន័​រ​ឌី​ក (Nordic) នេះ​

បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​បឋម​លើ​ឧបទ្ទវហេតុ​នេះ​ហើយ​។​

​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល Kinzhal ទៅ​កាន់​តំបន់​កាលី​នី​ន​ហ្គ្រា​ដខ​ណៈ​យុទ្ធនាការ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​

ឈានជិត​ដល់​ខែ​ទី​ប្រាំមួយហា​ក់មាន​បំណង​បង្ហាញ​ពី​សមត្ថភាព​របស់​យោធា​រុស្ស៊ី​ក្នុង​​ការគំរាមកំហែង​

ទ្រព្យសម្បត្តិ​របស់​ណា​តូ​។ តំបន់​នេះ​មាន​ព្រំប្រទល់​ជាប់​សមាជិក​ណា​តូ ប៉ូឡូញ និង លី​ទុយ​អា​នី​។​

​ទីក្រុង​មូ​ស្គូ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការប្រគល់​សព្វាវុធ​របស់​លោក​ខាងលិច​ឱ្យទៅ​អ៊ុ​យក្រែន ដោយ​

ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​ថា​ជួយ​បញ្ឆេះ​ជម្លោះ​។​

​កងកម្លាំង​រុស្ស៊ី​បាន​និយាយថា មី​ស៊ី​ល Kinzhal អាច​ហោះ​បាន​ចម្ងាយ​រហូតដល់ ២.០០០ គីឡូម៉ែត្រ​និង​

ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ១០ ដង ដោយ​ធ្វើឱ្យ​វា​ពិបាក​ក្នុង​ការស្ទាក់ចាប់​  ហើយរុស្ស៊ី​បាន​

ប្រើ​អាវុធ​នេះ​ដើម្បីវាយប្រហារ​លើ​គោលដៅ​ជា​ច្រើន​នៅ​អ៊ុ​យក្រែន​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook