Connect with us

ព័ត៌មានទាន់ហេតុការណ៍

កិច្ចប្រជុំ​កម្រិត​ខ្ពស់​នៅ​អ៊ុយ​ក្រែនមេដឹកនាំទួកគីនិងប្រមុខUNជាមួយលោកហ្សេ​លេន​ស្គី ​មាន​វឌ្ឍនភាព​តិចតួច

19Aug2022 (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​តួ​ក​គី​និង​ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ជួបប្រជុំ​គ្នា​នៅ​ប្រទេស​
អ៊ុយ​ក្រែន​ជាមួយ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​    កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា​​ក្នុង​ការប្រឹង
ប្រែង​កម្រិត​ខ្ពស់​ដើម្បី​កាត់បន្ថយ​សង្គ្រាម​ដែល​បាន​កើតឡើង​ជិត​ប្រាំ​មួយខែ​ ប៉ុន្តែ​មាន​វឌ្ឍនភាព​តិចតួច​
ត្រូវបាន​រាយការណ៍​។​

​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan)​ប្រធានាធិបតី​តួ​ក​គី​ បាន​និយាយថា លោក​

នឹង​ពិនិត្យ​បន្ថែម​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ប្រធានាធិបតី​រុស្ស៊ី​​ដោយហេតុ​ថា​​បញ្ហា​ភាគច្រើន​ដែល​បាន​

ពិភាក្សា​នឹង​តម្រូវឱ្យ​មាន​ការព្រមព្រៀង​ពី​វិមាន​ក្រឹម​ឡាំង​។​

​ជាមួយ​កិច្ចប្រជុំ​ធ្វើឡើង​ក្នុង​កម្រិត​ខ្ពស់​បែបនេះ វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​អ៊ុយ​ក្រែន​

ដោយលោក​អឺ​ដូ​ហ្គាន ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​និង​ជា​លើក​ទី​ពីរ​ដោយលោក អង់​តូ​នីញ៉ូ គូថេ​

រ៉េស​អគ្គលេខាធិការ​​អ​.​ស​.​ប ដោយ​អ្នកខ្លះ​សង្ឃឹម​មាន​របកគំហើញ​ថ្មី ប្រសិនបើ​មិន​ឆ្ពោះទៅ​រក​សន្តិភាព​

ទាំងស្រុង ឬ​យ៉ាងហោច​ណាស់​ដោះ​បញ្ហា​ជាក់លាក់​ណាមួយ​។ ប៉ុន្ត​គ្មាន​ដំណោះស្រាយ​ណាមួយ​​

ទំនងជា​នឹង​កើត​ឡើង​នោះ​ទេ​។​

​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ល្វីវ (Lviv)​ភាគ​ខាងលិច​ដែល​នៅ​ឆ្ងាយ​ពី​សមរភូមិ​ជួរ​មុខ​ក្រុម​មេដឹកនាំ​បាន​

ពិភាក្សា​អំពី​ការពង្រីក​ការដោះដូរ​ឈ្លើយសឹក​និង​រៀបចំ​ឱ្យ​អ្នកជំនាញ​ថាមពលបរមាណូ​របស់​​អ​.​ស​.​ប​

ចុះទៅ​មើល​និង​ជួយ​ធានា​ដល់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ដែល​ស្ថិត​ចំ​កណ្តាល​នៃ​

ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ដែល​បង្កើន​ការបារម្ភ​អំពី​គ្រោះមហន្តរាយ​។​

​លោក​អឺ​ដូ​ហ្គាន​បានដាក់​ខ្លួន​លោក​ជា​អ្នក​ឈរ​នៅ​កណ្តាល​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ

ប្រយុទ្ធ​  ខណៈ​តួ​ក​គី​ជា​សមាជិក​អង្គការ​ណា​តូ​សេដ្ឋកិច្ច​រង្គោះរង្គើ​របស់​ខ្លួន​គឺ​ពឹងផ្អែក​លើ​រុស្ស៊ី​​សម្រាប់​

ពាណិជ្ជកម្ម ហើយ​តួ​ក​គី​បាន​ព្យាយាម​ឈរ​ផ្លូវកណ្តាល​រវាង​អ្នក​ប្រយុទ្ធ​ទាំងពីរ​។​

​បន្ទាប់ពី​កិច្ចប្រជុំ ​លោក​អឺ​ដូ​ហ្គាន ប្រធានាធិបតី​តួ​ក​គី​    បាន​ជំរុញ​សហគមន៍​អន្តរជាតិ​កុំ​បោះបង់ចោល​កិច្ចខិតខំ​ប្រឹងប្រែង​ ការទូត​ដើម្បី​បញ្ចប់សង្គ្រាម ដែល​បាន​សម្លាប់​មនុស្ស​រាប់សែន​នាក់​និង​បង្ខំ​ប្រជាជន​

អ៊ុយ​ក្រែន​ជាង ១០ លាន​នាក់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​។​

​លោក​បាន​និយាយ​ម្តងទៀត​ថា ប្រទេស​តួ​ក​គី​មាន​ឆន្ទៈ​ក្នុងការ​ដើរតួ​ជា “​អ្នក​សម្រុះសម្រួល​និង​

អ្នកសម្របសម្រួល​” ហើយ​បាន​បន្ថែមថា “​ខ្ញុំ​នៅតែ​ជឿជាក់​ថា​សង្គ្រាម​នឹង​បញ្ចប់​នៅ​តុ​ចរចា​”៕

Click to comment

Leave a Reply

Your email address will not be published.

Facebook