Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការបានចាក់តាំង លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក វរសេនីយ៍ឯក ពៅ សារួន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ ដែលបានទទួលមរណ:ភាព ដោយរោគាពាធ

(ព្រះវិហារ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨.ខែសីហា ឆ្នាំ២០២២ នេះ
លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រួមទាំងនាយទាហ៊ាន នាយទាហានរង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកសេនីយ៍ឯក ពៅ សារួន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ ដែលបានទទួលមរណភាព។


នៅចំពោះភរិយា និងក្រុមគ្រួសារសព, លោកវរសេនីយ៍ឯក ធៀម ធាន កងកម្លាំងតំបន់សឹក បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតលោក ពៅ សារួន ទោះបីរូបកាយទៅបាត់ក៏ពិតមែន តែគាត់បានបន្សល់ទុកនៅបទពិសោធន៍និងការចងចាំល្អៗដល់យុទ្ធមិត្ត ក្រុមការងារ របស់អង្គភាព, និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិមាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍ អង្គភាពឱ្យមានការរីកចម្រើនពីរមួយឆ្នាំទៅមួយឆ្នាំ។
លោកវរសេនីយ៍ឯក ធៀមធាន បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាសមាជិកាកងកម្លាំងទាំងអស់ មានសេចក្តីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំរកអ្វីប្រៀបពុំបានចំពោះការ ទទួលមរណភាពរបស់ លោកវរ:សេនីយ៍ឯក ពៅ សារួន មេបញ្ជាការងកងពលតូចអន្តរាគមន៍លេខ៧ ដែលបានទទួលមរណភាព ពេលនេះ ។


លោកថា «ក្នុងក្តីវិយោគដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមសោកស្តាយជាទីបំផុតចំពោះការបាត់បង់ លោកវរ:សេនីយ៍ឯក ពៅ សារួន ដែលជាឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលមួយជីវិតរបស់ លោក បានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិ មាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។ក្នុងឱកាសដ៏សែនសោកសៅនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា កងកម្លាំងទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដោយក្តីសោកសង្រេងយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតជាមួយសាច់ញាតិ នឹងក្រុមគ្រួសារដែលបានបាត់បង់នូវឧត្តមស្វាមី ឪពុកជាទីគោរពស្រលាញ់ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។


សូមបញ្ជាក់ថា លោកវរ:សេនីយ៍ឯក ពៅ សារួន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ បានទទួលមរណ:ភាព ដោយរោគាពាធ ក្នុងជន្មាយុ៥៧ឆ្នាំ នៅម៉ោង៧៖១៧នាទីយប់ កាលពីរថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ។
បច្ចុប្បន្នសព ត្រូវតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតនៅភូមិ ស្រអែមខាងត្បូង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook