Connect with us

ព័ត៌មានទាន់ហេតុការណ៍

ការវាយប្រហារ​ដោយ​ដ្រូ​ន ​និងការផ្ទុះ​ធ្វើឲ្យ​អង្រួន​តំបន់​កាន់កាប់​របស់​រុស្ស៊ី​នៅ​ឆ្ងាយ​ពី​សមរភូមិ​ជួរ​មុខ​អ៊ុ​យក្រែន​

Soeun20Aug2022៖(​ដេល្លី​ម៉េល​) ៖កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៩​សីហា រុស្ស៊ី​បាន​រាយការណ៍​ពី​ការវាយ

ប្រហារ​ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែន​គឺ​មួយ​ថ្ងៃ​គត់​បន្ទាប់ពី​ការផ្ទុះ​បាន​កើតឡើង​នៅ​ជិត​មូលដ្ឋាន​​យោធា​

នៅ​ក្នុង​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ផ្ទាល់ដែល​នេះ​បង្ហាញ​ពី​សមត្ថភាព​កើន

ឡើងរ​បស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ក្នុងការ​វាយកម្ទេច​ទ្រព្យសម្បត្តិ​របស់​ទីក្រុង​មូ​ស្គូ​នៅ​​ឆ្ងាយ​ពី​សមរភូមិ​

ជួរមុខ​ ឧបទ្ទវហេតុ​ចុងក្រោយបង្អស់​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ការផ្ទុះ​ដ៏​ធំ  ​កាលពី​សប្តាហ៍​មុន​នៅឯ

​​មូលដ្ឋាន​ទ័ពអាកាស​មួយ​ក្នុង​ឧបទ្វីប​គ្រី​មេដែល​រុស្ស៊ី​កាត់យក​។ នៅក្នុង​ការវាយតម្លៃ​ថ្មី​មួយ​មន្ត្រី​លោក​ខាង​​លិច​បាន​និយាយថា    ឧបទ្ទវហេតុ​នេះ​បាន​ធ្វើឱ្យ​ពាក់កណ្តាល​នៃ​កង​នាវាចរ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី

​គ្មាន​ប្រយោជន៍​។​

​ទីភ្នាក់ងារ​សារព័ត៌មាន RIA និង Tass របស់​រុស្ស៊ី ដែល​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​នៅគ្រីមេ បាន​និយាយ

ថា វា​ហាក់ដូចជា​កងកម្លាំង​ប្រឆាំង​យន្តហោះ​របស់​រុស្ស៊ី​បានធ្វើ​សកម្មភាព​នៅ​ជិត​កំពង់​​ផែ​យេ​វ​ផា​តូ​រី​យ៉ា

(Yevpatoriya) ភាគ​ខាងលិច​តំបន់​គ្រីមេ​កាលពី​យប់​ថ្ងៃ​សុក្រ​ វីដេអូ​បង្ហោះ​ដោយ​វេបសាយ​មួយ​របស់​រុស្ស៊ី​

បង្ហាញ​ពី​អ្វី​មួយ​ហាក់ដូចជា​មី​ស៊ី​លពី​ដី​ទៅ​អាកាស​វាយប្រហារ​ចំ​គោល​​ដៅ​មួយ​   ទីភ្នាក់ងារ​សារព័ត៌មាន​

រ៉​យ​ទ័​រមិន​អាច​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​វីដេអូ​នេះ​ភ្លាមៗ​ទេ​។​

Tass បាន​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​ថា កងកម្លាំង​ប្រឆាំង​យន្តហោះ​រុស្ស៊ី​បាន​បាញ់​ទម្លាក់ដ្រូន​អ៊ុយ​ក្រែន​

ចំនួន​ប្រាំ​មួយគ្រឿង ដែល​ត្រូវបាន​បញ្ជូន​ទៅ​វាយប្រហារ​ទីក្រុង​ណូ​វ៉ា​កាខូ​វកា (Nova Kakhovka) ភាគ​

ខាងកើត​នៃ​ទីក្រុង​ឃើ​សិន (Kherson) ។ អ៊ុយ​ក្រែ​ននិយាយថា ការដណ្តើមយក​ទីក្រុង​ឃើ​សិន​មក​វិញ​

គឺជា​អាទិភាព​ចម្បង​មួយ​របស់​ខ្លួន​។ ដោយឡែក​មន្ត្រី​ម្នាក់​នៅគ្រីមេ​​បាន​និយាយថា ខែល​ការពារ​នៅ​

ទីនោះ​បាន​បាញ់​ទម្លាក់ដ្រូន​ក្នុងចំនួន​មិន​ជាក់លាក់​ពីលើ​ទីក្រុង​សេវ៉ា​ស្តូ​ប៉ូល (Sevastopol)៕

Click to comment

Leave a Reply

Your email address will not be published.

Facebook