Connect with us

កងកម្លាំងប្រដាប់អាវុធ

គណៈប្រតិភូក្រសួងអប់រំថៃមកទស្សនកិច្ចកម្មវិធីសិក្សា STEM នៅវិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ គណៈប្រតិភូនៃក្រសួងអប់រំនៃព្រះរាជាណា ចក្រថៃ ដឹកនាំដោយលោក ស្រី កាន ជូលី អមដំណើរដោយលោកស្រី ភីយ៉ាវ៉ាន់ រ៉ាក់ ផា និក តំណាងស្ថានទូតថៃប្រចាំនៅកម្ពុជា បានអញ្ជើញពិនិត្យមើលអំពីដំណើរការអនុវត្តគម្រោង កម្មវិធីសិក្សាស្ទេម របស់វិទ្យាល័យ ព្រះបា ទ សុរាម្រឹត ។

ការសិក្សាជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ឬហៅថា«ស្ទេម» គឺជា ចលនារីកចម្រើនខាងវិស័យអប់រំ នៅទូទាំង ពិភពលោក ។ កម្មវិធីរៀនសូត្រដែលមានមូលដ្ឋានលើ STEM មានបំណងបង្កើនចំណាប់អារម្មណ៍របស់សិស្ស និស្សិតក្នុងការបន្តការសិក្សា មានអាជីពនៅក្នុងវិស័យទាំងនោះ។

លោកស្រី លឿង បញ្ញាវុធ នាយិកាសាលាវិទ្យាល័យព្រះបាទសុរាម្រឹតបានឱ្យដឹងថា នៅវិទ្យាល័យព្រះបាទសុរាម្រឹត បានទទួលគម្រោង ដោយ បាន កិច្ចសហការ រវាងក្រសួងអប់រំថៃ និង ក្រសួងអប់រំកម្ពុជា ដោយផ្តោតលើកម្មវិធីសិក្សាស្ទេម ។ក្នុងដំណើរទស្សនកិច្ចរបស់ភាគី ព្រះរា ជាណាច ក្រថៃនាពេលនេះ ដើម្បីពិនិត្យមើលអំពីដំណើររៀន និង បង្រៀន កម្មវិធីស្ទេមរបស់វិទ្យាល័យព្រះបាទសុរាម្រឹត ។  .

លោកស្រីបានបញ្ជាក់ទៀតថា ដោយសារកម្មវិធីស្ទេមជាកម្មវិធីថ្មីសម្រាប់សាលា ដូច្នេះការរៀន និង បង្រៀននៅពុំទាន់ បានទូលំទូលាយគ្រប់ សិស្សនោះទេ ហើយសាលានឹងធ្វើការបណ្តុះបណ្តាលគ្រូនៅក្នុងសាលាបន្ថែមទៀត ដែលបច្ចុប្បន្នមានគ្រូបង្គោលចំនួន៤នាក់តែប៉ុណ្ណោះ ដែល ធ្លាប់ បានធ្វើការបណ្តុះ បណ្តាលពីព្រះរាជាណាចក្រថៃ  ។

គ្រូបង្គោលដែលទទួលបន្ទុកក្នុងការបណ្តុះបណ្តាលស្ទេមនេះបានបញ្ជាក់ប្រាប់ថា កម្មវិធីស្ទេមពិតជាមានប្រយោជន៍សំខាន់ណាស់ ក្នុងការ អភិវឌ្ឍ ប្រទេសជាតិ ដែលផ្តល់ឱ្យមានបំណិនជីវិតជាក់ស្តែង ។

លោកបានបញ្ជាក់ទៀតថា កម្មវិធីស្ទេមជួយឱ្យសិស្សគិតបានច្រើនវែងឆ្ងាយ តាមបែបវិទ្យាសាស្ត្រ  ព្រោះថាបច្ចុប្បន្ន អ្វីៗទាំងអស់ដែល ប្រើ ប្រាស់ នៅក្នុងសង្គម ដែលទាមទារឱ្យសិស្សនិស្សិតបានរៀនកម្មវិធីស្ទេមនេះបានច្រើន ។

លោក រ៉ា វុទ្ធី ប្រធានគណៈប្រតិភូកម្មវិធីស្ទេមបានឱ្យដឹងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានដាក់ទិសដៅក្នុងការលើកស្ទួយវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីតម្រូវការទីផ្សារការងារកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។

សិស្សនៃវិទ្យាល័យព្រះបាទសុរាម្រឹតដែលបានសិក្សាកម្មវិធីស្ទេមនេះ បានបង្ហាញនូវការចាប់អារម្មណ៍ជាខ្លាំង ចំពោះកម្មវិធីនេះ ដែល កម្មវិធីនេះ នឹងជួយតម្រង់ទិសនៃជីវិតការងារឱ្យកាន់តែប្រសើរឡើងតាមលក្ខណៈវិទ្យាសាស្ត្រ ។ ព្រោះការសិក្សាក្នុងកម្មវិធីស្ទេមគឺ សិស្ ស នីមួយៗ បានសិក្សាទាំងទ្រឹស្តី និងការអនុវត្តតាមបែបវិទ្យាសាស្ត្រ ដែលធ្វើឱ្យសិស្សងាយយល់ និង ក្លាយជាសិស្សដែលមានអាជីព មួយក្នុង ពេល សិក្សាផងដែរ ។

គណៈប្រតិភូនៃព្រះរាជាណាចក្រថៃបានធ្វើការវាយតម្លៃខ្ពស់ចំពោះសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន កម្មវិធី ស្ទេម នេះ បើទោះបីជាមានការលំបាកយ៉ាងណា ប៉ុន្តែបានខិតខំ បន្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ ។ ដើម្បីឱ្យកិច្ចការនេះទទួល បានជោគជ័យបន្ថែមទៀត គឺទាមទារកិច្ចសហការឱ្យបានជិតស្និទ្ធរវាងសាលា គណគ្រប់គ្រងសាលា និងអាណាព្យបាលសិស្សជួយ រជំរុញលើក ទឹក  ចិត្ត ឱ្យសិស្សទទួលបានឱកាសសិក្សាកម្មវិធីស្ទេមនេះជាបន្តបន្ទាប់ ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook