Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្ដម គីម រិទ្ធីអញ្ជើញចុះសាកសួរសុខទុក្ខ កងកម្លាំងនគរបាលខេត្តព្រះវិហារ

ព្រះវិហារ ៖ ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ  បានអញ្ជើញសំណេះសំណាល និងសាក សួរសុខទុក្ខ ជាមួយកង កម្លាំង នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រោមការ ចូល រួមពីសំណាក់ ឯកឧត្តម លោក ជំទាវ ជាអភិបាលរង ខេត្ត  ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងនគរបាលប្រមាណ ២៥០នាក់  ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ឱ្យដឹងថា បទ ល្មើសព្រហ្មទណ្ឌ បានកើត ឡើងចំនួន ៣៨/៣០ លើក បើធៀបនឹងឆមាសទី១ ឆ្នាំ ២០២១ មានការកើនឡើង ០៨លើក ស្មើ ២៧% រួមមាន បទឧក្រិដ្ឋ ចំនួន ៧/១២ លើក ថយ ចុះ ០៥លើក ស្មើ ៤២% បទមជ្ឈិម ៣១/១៨ លើក កើនឡើង ១៣លើក ស្មើនឹង៧២% ក្នុងនោះបង្ក្រាបបានចំនួន ២៧ករណី ឃាត់ខ្លួនជន សង្ស័យ បាន ២៨នាក់ ដោយឡែកវត្ថុតាង និងជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត។ បទល្មើស ការប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន បង្រ្កាបបានចំនួន ១៩លើក ឃាត់មុខសញ្ញា ១៩នាក់ និងបានកសាងសំណុំរឿង បញ្ជូន ទៅ សាលា ដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។

បទល្មើសគ្រឿងញៀន ចុះបង្រ្កាប បានចំនួន ១៧លើក ឃាត់ខ្លួនមុខសញ្ញាបានចំនួន ៣៨នាក់ ស្រី ០២នាក់ និងដកហូតវត្ថុតាង ម្សៅក្រាមសថ្លា ប្រភេទមេតំហ្វេតាមីន (អាយ) ចំនួន ១០៦២.៧៥ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ទូរសព្ទដៃចំនួន ២៣គ្រឿង ម៉ូតូ ១៣គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ជក់ថ្នាំមួយចំនួនទៀត ។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រេច បាន នាពេល កន្លងមក ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការការពារនូវសុខសន្តិភាព តាមបន្ទាត់ព្រំដែន ការអនុវត្តគោល នយោបាយភូមិ-ឃុំមាន សុវត្ថិភាព  ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ និងទប់ ស្កាត់បញ្ហា ដែលកើតមាន ឡើងក្នុងភូមិសាស្ត្រខេត្តព្រះ វិហារ ។

ជាមួយនេះ ត្រូវការពារដាច់ ខាតនូវរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញ ពីការបោះឆ្នោត និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង សំដៅរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ស្ថិរភាព សន្តិភាព និងបន្តចូលរួមអភិវឌ្ឍន៍ប្រទេស ជាតិជាមួយរាជ រដ្ឋាភិបាល ដើម្បីប្រទេសជាតិយើងមានភាព រីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត ។

ឯកឧត្តម ក៏បានជំរុញដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវអនុវត្តន៍ទៅតាមវិន័យ របស់កងកម្លាំង នគរបាលក្រសួងមហាផ្ទៃ ឱ្យមាន ប្រសិទ្ធភាព ត្រូវបន្តចូលរួមយ៉ាងអង់អាចក្លាហាន ជាមួយគណៈបញ្ជាការឯកភាពខេត្ត និងត្រូវយកចិត្តទុក្ខដាក់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បី អនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រកបដោយជោគជ័យ ព្រមទាំងពង្រឹងឱ្យកាន់តែប្រសើរថែមទៀត តាមរយៈការហ្វឹក ហ្វឺនជំនាញ សំដៅធ្វើយ៉ាងណា អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន ក្នុងការទប់ ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសធនធានធម្មជាតិ បទល្មើស ក្មេងទំនើង ការចរាចរ និងជួញដូរនូវសារធាតុញៀន និងបទល្មើសផ្សេងៗទៀត ដែលកើតមាន ឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ បន្ថែមពីនេះ ត្រូវត្រៀម កម្លាំង សម្ភារក្នុងការការពារ និងរកទីទួលមានសុវត្ថិភាព សម្រាប់សង្គ្រោះបងប្អូនប្រជាពលរដ្ឋ ក្នុងករណីរងគ្រោះ ដោយសារទឹកជំនន់ជាយថាហេតុ ។

ក្នុងឱកាសជួបសំណេះ សំណាលនេះដែរ ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកា១០ លានរៀល  និងកងកម្លាំង ២៥០នាក់ ក្នុងម្នាក់ ថវិកា៤ម៉ឺន រៀល ផង ដែរ

Click to comment

Leave a Reply

Your email address will not be published.

Facebook