Connect with us

ព័ត៌មានទាន់ហេតុការណ៍

កងកម្លាំងរុស្ស៊ី​ថា​ខ្លួន​បាន​បំផ្លាញចោល​ឃ្លាំង​គ្រាប់​រ៉ុក្កែត​HIMARS​នៅ​អ៊ុ​យក្រែន​

 22Aug2022(​ដេល្លី​ម៉េល​)៖កាលពី​ថ្ងៃអាទិត្យទី២១ខែសីហាឆ្នាំ២០២២​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​

និយាយ​​ថា កាំជ្រួច​កាលី​បប្រ៍​(Kalibr)​របស់​ខ្លួន​បាន​បំផ្លាញ​ឃ្លាំង​កាំជ្រួច​សំរាប់​ទម្រ​រ៉ុក្កែត​ហាយ​ម៉ាស

(HIMARS)​ផលិត​​នៅ​អាម៉េរិក​និង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ដទៃទៀត​ផលិត​នៅ​លោកខាងលិច​នៅក្នុង​

តំបន់​អូដេ​សារ​បស់​អ៊ុ​យក្រែន​។​

 កងកម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​កាំភ្លើង​ធំ​M៧៧៧ពីរ​គ្រឿង​ក្នុង​ទីតាំង​ប្រយុទ្ធ​នៅ​តំបន់​ឃឺ​សុន​(Kherson)​និង​

ឃ្លាំង​ប្រេង​មួយ​នៅ​តំបន់​ហ្សា​ប៉ូរីស​ហ្សី​យ៉ា​(Zaporizhzhia)​ដែល​​​ស្តុក​ទុក​ប្រេងម៉ាស៊ូត​ជាង​១០០​តោន​។​

ហើយនៅ​ថ្ងៃ​ពុធខាងមុខ​នេះ​កត់សំគាល់​ខួប​ទី​៣១​ឆ្នាំ​ដែល​អ៊ុយ​ក្រែន​ទទួលបាន​ឯករាជ្យ​ភា​ពពី​ការគ្រប់

គ្រង​សូ​វៀត​ព្រមទាំង​កន្លះ​ឆ្នាំ​ចាប់តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ពិសេស​ចូល​អ៊ុ​យក្រែន។

ដោយជិតឈានដល់ថ្ងៃពិសេសដូច្នេះលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ប្រធានាធិបតី​​អ៊ុយ​ក្រែនអំពាវនាវ​

អោយមាន​ការប្រុងប្រយ័ត្ន ដោយ​ព្រមាន​ថា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​អាច​ព្យា​យាយ​«​ធ្វើ​អាក្រក់​អ្វីមួយ​»​។​

កាលពី​ថ្ងៃអាទិត្យ​លោក​ហ្សេ​ឡេន​ស្គី​បាន​និយាយ​​ថា​លោក​បាន​ពិភាក្សា​អំពី​ការ​គំរាម​ទាំងអស់​ជា​មួយ​

សម​ភាគី​បារាំង​និង​ពាក្យពេជន៍​នៃ​ការស​ន្ទនា​ត្រូវបានប​ញ្ជូ​ន​ទៅកាន់​មេដឹកនាំ​ពិភពលោក​ដទៃទៀត​​រួម​

មាន​ប្រធានាធិបតី​តួ​ក​គី និង​អគ្គលេខា​ង​អង្គការ​ស​ប្រជាជាតិ​។​

​លោក​ថា​«​ដៃគូ​អ៊ុយ​ក្រែន​ទាំងអស់​ត្រូវ​បាន​ជូន​ដំណឹង​អំពី​អ្វី​ដែល​រដ្ឋ​ភេរវកម្ម​នេះ​អាច​ត្រៀម​ធ្វើ​នៅ​

សប្តាហ៍​នេះ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook