Connect with us

កងកម្លាំងប្រដាប់អាវុធ

ណែនាំអោយស្គាល់ក្រុមបាល់ទាត់បូកគោដែលជាម្ចាស់ជើងឯកពានរង្វាន់មហាជនជ្រើសរើសជើងឯកទូរទាំងខេត្តកំពតប្រចាំឆ្នាំ២០២២

ណែនាំអោយស្គាល់ក្រុមបាល់ទាត់បូកគោដែលជាម្ចាស់ជើងឯកពានរង្វាន់មហាជនជ្រើសរើសជើងឯកទូរទាំងខេត្តកំពតប្រចាំឆ្នាំ២០២២

ក្លឹបបាល់ទាត់បូកគោ ជាក្រុមមួយដែលបានបង្កើតនៅពាក់កណ្តាលឆ្នាំ២០២០ ដំបូងឡើយជាក្រុមបាល់ទាត់លេងបែកញើសធម្មតា ដោយមានឈ្មោះដើមថា ក្រុមបាល់ទាត់សាលាក្រុងបូកគោ ហើយបានលេងបង្កើតមិត្តភាពអស់រយះពេលជាងកន្លះឆ្នាំ ដោយមើលឃើញថា ក្មេងមួយចំនួនធំមិនមានឱកាសក្នុងការបង្ហាញសមត្ថភាព ហើយក្មេងមួយចំនួនទៀតនៅជាយក្រុង ឬតាមស្រុក ដែលគ្មានឱកាសបានប្រកួតប្រជែង រហូតដល់ដើមឆ្នាំ២០២២ ក្រុមបាល់ទាត់បូកគោក៏បានរៀបចំជារចនាសម្ព័ន្ធក្រុម ចាប់ផ្តើមជ្រើសរើសកីឡាករចូលក្រុម ជ្រើសរើសក្រុមការងារ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីពេទ្យ បានហើយ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ ហើយក៏បានដាក់ឈ្មោះទៅជា «ក្លឹបបាល់ទាត់បូកគោ» រហូតដល់សព្វថ្ងៃ ដែលមានរចនាសម្ព័ន្ធ«ដូចបានភ្ជាប់ជូន»។

រហូតមកដល់ពេលនេះទើបតែចូលរួមប្រកួតក្នុងពានរង្វាន់លើកទី១ ជាពានរបស់ប្រចាំខេត្តកំពតបានទទួលជោគជ័យនឹកស្មានមិនដល់ ទាំងអស់នេះគឺ កើតចេញពីការខិតខំប្រឹងប្រែង ហ្វឹកហាត់បច្ចេកទេស និងកាយសម្បទារ។សង្ឃឹមថាថ្នាក់ដឹកនាំក្រុមបាល់ទាត់បូកគោនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ និងបណ្តុះកីឡាករបន្ថែមទៀតដើម្បីជោគជ័យនៅពានរង្វាន់ក្រោយៗទៀត និងជាផ្នែកមួយសំបណ្តុះបណ្តាលបាល់ទាត់ខេត្តកំពតអោយកាន់តែរីកចម្រើនថែមទៀត។

Click to comment

Leave a Reply

Your email address will not be published.

Facebook