Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋាភិបាលជប៉ុនបានប្រកាសថា លោក Fumio Kishida នាយករដ្ឋមន្រ្តី បានធ្វើ តេស្តវិជ្ជមាននៃជំងឺកូវីដ-១៩

អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា លោក Fumio Kishida នាយករដ្ឋមន្រ្តី បានធ្វើ តេស្តវិជ្ជមាននៃជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមលេខាធិការដ្ឋានខុទ្ទកាល័យបានឱ្យដឹងថា លោក Kishida មានរោគសញ្ញាដូចជាគ្រុនក្តៅបន្តិច និងក្អកនៅល្ងាចថ្ងៃសៅរ៍។ លទ្ធផលនៃការធ្វើតេស្ត PCR កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថាលោក Kishida បានឆ្លងវីរុសនេះ។ លោក Kishida គ្រោងនឹងចាប់ផ្តើមការងារឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានឈប់ សម្រាកក្នុងរដូវក្តៅរយៈពេលមួយសប្តាហ៍ជាមួយគ្រួសាររបស់លោក។ ទូរទស្សន៍ NHK បានរាយការណ៍ ថាលោក Kishida ដែលឥឡូវកំពុងសម្រាកព្យាបាលនៅលំនៅឋានផ្លូវការរបស់លោក អាចបន្តភារកិច្ច របស់លោក ប៉ុន្តែនឹងលុបចោលការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេស ទុយនេស៊ី នៅសប្តាហ៍ក្រោយនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook