Connect with us

កងកម្លាំងប្រដាប់អាវុធ

គ្មានមធ្យោបាយណាមួយអាចបញ្ឈប់ដំណើរការស្មារតីនៃប្រវត្តិសាស្ត្រ

ក្នុងអត្ថបទរបស់ បណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចង្អុល បង្ហាញថា

គ្មានមធ្យោបាយណាមួយអាចបញ្ឈប់ដំណើរការស្មារតីនៃប្រវត្តិសាស្ត្រ

ក្នុងការបង្រួបបង្រួមចិនបានឡើយ

កាលពីពេលថ្មីៗនេះ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “NANCY PELOSI ឆ្នួនអសន្តិសុខសកល”។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖

ដើម្បីចង់ទទួលបានសន្លឹកឆ្នោតគាំទ្រក្នុងរូបភាពប្រជាភិថុត អ្នកនយោបាយអាមេរិកជាច្រើនដូចជាលោកស្រី Nancy Pelosi ជាដើមដែលបានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់បានព្យាយាមកែប្រែស្ថានការណ៍តៃវ៉ាន់ពីពណ៌សទៅជាពណ៌ខ្មៅ ពីស្នាមញញឹមរបស់ប្រជាជនចិនដែលរស់នៅតៃវ៉ាន់ទៅជាភាពភ័យខ្លាច ពីស្ថានភាពអភិវឌ្ឍទៅជាស្ថានភាពអាក្រក់និងមិននឹងនរនៃសេដ្ឋកិច្ចរបស់ខេត្តតៃវ៉ាន់ និងជាពិសេសពីសុខដុមនីយកម្មតំបន់ទៅជាអស្ថិរភាពតំបន់។ ការណ៍នេះបង្ហាញថា ស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិកបែរជាមិនគោរពនិងផ្តល់តម្លៃដល់ច្បាប់ និងគោលការណ៍អន្តរជាតិ ដោយមានលោកស្រី Nancy Pelosi ដែលជាប្រធានស្ថាប័ននីតិបញ្ញត្តិជាសក្ខីភាពនៃការជាន់ឈ្លីសេចក្តីប្រកាសរួមនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិកឆ្នាំ១៩៧៩ ដែលសេចក្តីប្រកាសរួមនេះបានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកយល់ស្របជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកទទួលស្គាល់ថារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន។ រំលឹកឡើងវិញទង្វើរបស់លោកស្រី Nancy Pelosi ពិតជាបានបំផ្លាញទំនាក់ទំនងទ្វេភាគីអាមេរិកនិងចិនដោយមិនអាចប្រកែកបាន និងបានបំផ្លាញផលប្រយោជន៍ទាំងប្រជាជនអាមេរិកដោយផ្ទាល់ផង ទាំងផលប្រយោជន៍មនុស្សជាតិដោយប្រយោលផងដែរ។ ពាក្យសម្តីផ្អែមល្អែមដែលអសច្ចភាពរបស់លោកស្រី Nancy Pelosi ដែលបានថ្លែងនៅតៃវ៉ាន់នឹងក្លាយជាឆ្នួនបំផ្លាញសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅតៃវ៉ាន់ជាក់ជាមិនខាន ព្រោះពិភពលោកទាំងមូលបានដឹងច្បាស់ដោយគ្មានការប្រែប្រួលថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាខេត្តមួយរបស់ចិន។ គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានដែលត្រូវបានទទួលស្គាល់ក្នុងទំនាក់ទំនងអន្តរជាតិ និងការឯកភាពទូទៅរបស់ពិភពលោក។ការបង្រួបបង្រួមប្រជាជាតិចិននិងការស្តារឡើងវិញភាពអស្ចារ្យនៃប្រជាជាតិចិនជាស្មារតីរួមរបស់ប្រជាជាតិចិនដែលមិនត្រឹមស្ថិតនៅក្នុងប្រទេសចិនដែលរួមមានទាំងនៅក្នុងតៃវ៉ាន់ប៉ុណ្ណោះទេ ជនបរទេសដែលមានសែស្រឡាយចិនរស់នៅបរទេសក៏បានរួមកម្លាំងជាមួយប្រជាជនចិននៅគ្រប់ទិសទីក្នុងពិភពលោកផងដែរ។ ជាការពិតដែលថាស្មារតីនេះនឹងមិនត្រូវបង្វែរដោយឆន្ទៈរបស់កម្លាំងអ្នកនយោបាយអាមេរិក ឬអ្នកនយោបាយដែលខ្វះការយល់ដឹងពីស្ថានការណ៍នៃទំនាក់ទំនងអន្តរជាតិនោះទេ ហើយវាក៏មិនត្រូវបានបង្វែរដោយការគិតចង់បាននៃកម្លាំងបំបែកខ្លួននៃក្រុមអ្នកនយោបាយនៅតៃវ៉ាន់ដែលកំពុងវង្វេងប្រវត្តិសាស្រ្ត និងភ្លេចកំណើតដូនតារបស់ខ្លួនដែរ។ កម្លាំងមហាជននៅទូទាំងពិភពលោកបានយល់ស្របគ្នាថា មិនថា លោកស្រី Nancy Pelosi និងអ្នកនយោបាយបរទេសដែលខ្វះវិចារណញាណយល់ដឹងពីប្រវត្តិសាស្រ្ត ពីការសន្យារបស់អាមេរិកចំពោះចិន ហើយបន្តគាំទ្រឱ្យតៃវ៉ាន់ផ្តាច់ចេញពីមាតុភូមិរបស់ខ្លួន ឬពួកអ្នកទាំងនោះព្យាយាមប្រើប្រាស់គ្រប់វិធីដើម្បីទប់ស្កាត់ការបង្រួបបង្រួមចិនយ៉ាងណាក៏ដោយ មនុស្សជាតិទាំងមូលយល់ឃើញថាពួកអ្នកទាំងនោះនឹងគ្មានឱកាស គ្មានមធ្យោបាយណាមួយអាចបញ្ឈប់ដំណើរការស្មារតីនៃប្រវត្តិសាស្ត្រក្នុងការបង្រួបបង្រួមចិនបានឡើយ។ ការបំភ្លេចប្រវតិ្តសាស្ត្រគឺជាទង្វើក្បត់សតិ សម្បជញ្ជៈ។

ដើម្បីរក្សានិងការពារការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងសន្តិភាពនៃទំនាក់ទំនងច្រកសមុទ្ររវាងទាំងសងខាងនេះ ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងច្រកសមុទ្ររវាងទាំងសងខាងបានគូសបញ្ជាក់រួចមកហើយថា ប្រជាជនចិនគឺជាអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីភាពតានតឹងនិងជម្លោះនានានៅតាមច្រកសមុទ្រតៃវ៉ាន់ ហើយការអភិវឌ្ឍសន្តិភាព និងការស្វែងរកផលប្រយោជន៍រួមនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិរួមលោហិត ចិននាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងដល់ជំនាន់ក្រោយៗនៃប្រជាជាតិចិនទៀតផង។ ទាំងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ទាំងសមាជិកសភាអាមេរិកចំនួន៥នាក់បូករួមទាំងលោក Markey ប្រធានក្រុមការងារអាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មាធិការអន្តរជាតិនៃព្រឹទ្ធសភាអាមេរិកបានទៅដល់ក្រុងតៃប៉ិកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ កងទ័ពរំដោះប្រជាជនចិន និងប្រជាជាតិចិនរស់នៅក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនបាននិងកំពុងបង្ហាញភាពអត់ធ្មត់ប្រកប ដោយភាពខន្តីក្នុងកម្រិតខ្ពស់ដើម្បីពន្យល់បន្ថែមដល់ពិភពលោក និងដល់អ្នកនយោបាយវង្វេងទិសនៅតៃវ៉ាន់ឱ្យបានយល់ច្បាស់ថា បក្សកុម្មុយនិស្តចិនបានថែរក្សាយ៉ាងយកចិត្តទុកដាក់ដល់ផ្លែផ្កានៃការអភិវឌ្ឍសន្តិភាព រក្សាគន្លងនៃការអភិវឌ្ឍដោយសន្តិភាពសម្រាប់ប្រជាជាតិចិនទាំងអស់។ ទាំងនេះជាការយល់ច្បាស់ថា ការណ៍ដែលអាមេរិកនិងអ្នកនយោបាយប្រជាភិថុតមួយចំនួននៅតៃវ៉ាន់មិនព្រមទទួលស្គាល់កំហុសគឺច្បាស់ណាស់ថាពិតជាបង្កើនកំហុសបន្ថែមទៀត

ព្រោះការបដិសេធមិនទទួលស្គាល់កំហុសគឺមានន័យថាប្រហែលនឹងប្រព្រឹត្តបទល្មើសបន្ថែមលើកំហុសចាស់ម្តងហើយម្តងទៀត។ សកម្មភាពអបគមន៍របស់កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យជាឧបសគ្គធំបំផុតនៃការបង្រួបបង្រួមជាតិចិន និងជាគ្រោះថ្នាក់លាក់កំបាំងដ៏ធ្ងន់ធ្ងរនៃការស្តារភាពរុងរឿងនៃប្រជាជាតិចិន ដោយពួកគេភ្លេចកំណើតថាក្នុងបញ្ហាតៃវ៉ាន់ ប្រវត្តិសាស្រ្តពិភពលោកបានបង្រៀនដល់មនុស្សជាតិគ្រប់ជំនាន់ថាជប៉ុនបានជំពាក់បំណុលប្រជាជនចិនក្នុងប្រវត្តិសាស្ត្រ ព្រោះកាលពីឆ្នាំ១៨៩៥ តាមរយៈការបំផុសសង្គ្រាមឈ្លានពាន ចក្រពតិ្តអនុត្តរភាពនិយមជប៉ុនបានឆក់យកកោះតៃវ៉ាន់និងកោះផឹងហ៊ូ ហើយបានធ្វើការត្រួតត្រាអាណានិគមអស់រយៈពេលពាក់កណ្តាលសតវត្សរ៍ ដែលជាលទ្ធផលសកម្មភាពចក្រពតិ្តអនុត្តរភាពនិយមបានសម្លាប់រង្គាលជនជាតិចិនតៃវ៉ាន់ចំនួនជាង៦សែននាក់ ព្រមទាំងបានឆក់យកប្រភពធនធានក្នុងតំបន់យ៉ាងច្រើនសន្ធឹក ដែលបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់កោះតៃវ៉ាន់និយាយដោយឡែក ដល់ប្រទេសចិនទាំងមូលនិយាយរួម ដែលសកម្មភាពនេះត្រូវបានមនុស្សជាតិនៅលើពិភពលោកកំពុងស្អប់ខ្ពើមគំនិតរើសអើង ភាពឈឺចាប់ ភាពរងគ្រោះដែលជាផលនៃការបង្កសង្គ្រាមដែលផ្តួចផ្តើមដោយអាមេរិក ហើយដែលនាពេលនេះមានលោកស្រី Nancy Pelosiជាឧទាហរណ៍បញ្ជាក់ស្រាប់។

ដើម្បីសម្រេចបាននូវសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ចិនបានរក្សានូវការអត់ធ្មត់កម្រិតខ្ពស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសម្រាប់តំបន់និងពិភពលោក។ ជាការពិត ពេលនិយាយត្រូវគិតដល់សកម្មភាពដែលនឹងត្រូវបំពេញ ហើយពេលបំពេញសកម្មភាពត្រូវគិតដល់ពាក្យសម្តីដែលបាននិយាយ ហើយយើងនាំគ្នាពិនិត្យមើលសកម្មភាពជាក់ស្តែងដែលបំពេញមុននឹងជឿជាក់លើពាក្យសម្តីដែលបាននិយាយ។ ច្បាស់ណាស់ដែលថាភាពចម្រុងចម្រើនរបស់ប្រជាជាតិចិននឹងនាំមកនូវសំណាងល្អដល់ជនរួមជាតិចិនទាំងអស់រួមទាំងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈពេលដែលភាពទន់ខ្សោយ និងភាពចលាចល គឺនាំមកនូវគ្រោះមហន្តរាយចំពោះជនរួមជាតិចិនតែប៉ុណ្ណោះ។ ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអនាគតនិងជោគ វាសនារបស់ជនរួមជាតិចិនទាំងអស់នៅគ្រប់ទីកន្លែង។ មនុស្សជាតិទូទាំងពិភពលោកកំពុងប្រកៀកស្មារជាមួយចិនដែលដឹកនាំដោយបក្សកុម្មុយនិស្តចិនក្នុងការកសាងបាននូវសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ ហើយសង្ឃឹមថាអ្នកនយោបាយនៅតៃវ៉ាន់ដែលកំពុងវង្វេងប្រវត្តិសាស្រ្តនឹងក្រឡេកមើលប្រវត្តិសាស្រ្តកាលពី១២៧ឆ្នាំមុននៅពេលដែលកោះតៃវ៉ាន់បានធ្លាក់ចូលក្នុងដៃនៃកងកម្លាំងបរទេស ដែលធ្វើឲ្យប្រជាជាតិចិនទាំងមូលមានការឈឺចាប់យ៉ាងខ្លាំង។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមិនត្រឹមតែទទួលបាននូវការគាំទ្រពីប្រជាជាតិចិនគ្រប់ទិសទីប៉ុណ្ណោះទេ មនុស្សជាតិស្ទើរពាសពេញពិភពលោកបានកំពុងសាទរនឹងការវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេចបានក្តីសុបិនដ៏អស្ចារ្យរបស់ចិនដើម្បីចិនមានសមត្ថភាពទទួលបានភាពជោគជ័យបន្ថែមទៀតសម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក និងការសម្រេចបានគោលដៅស្របតាមឆន្ទៈនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយក៏ជាការចូលរួមផ្តល់ចម្លើយលើជម្រើសថាប្រទេសណាដើម្បីអសន្តិសុខស

Click to comment

Leave a Reply

Your email address will not be published.

Facebook