Connect with us

កងកម្លាំងប្រដាប់អាវុធ

មន្ទីរកសិកម្មខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្ដីពីនីតិវិធី និងវិធានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ព្រះវិហារ៖ នាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ ជាមួយការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបាន រៀបចំបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្ដីពីនីតិវិធី និងវិធានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដល់សិក្ខាកាមមកពី ៧ក្រុង-ស្រុក ក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត លោក ភុំ រ៉ា ប្រធាននាយកដ្ឋាន នីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ លោក ស៊្រុន បូរិន អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមានការអព្ចើាញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ ក្នុងសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។សូមបញ្ជាក់ជូនថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង ដល់អាជីវករពីនិតិវិធីក្នុងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេក ទេស និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលទទួល ស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានលិខិតអនុញ្ញាត ធ្វើអាជីវកម្មស្របតាមច្បាប់ ក៏ដូចជាការលើកកម្ពស់ការយល់ដឹង លើការអនុវត្តតម្រូវការ ថ្នាំនិងជីកសិកម្មនៅគ្រប់សកម្មភាពក្នុងការផ្គត់ផ្គង និងចែកចាយរបស់អាជីវករ នឹងកាត់បន្តយហានិភ័យដែលបង្កដោយ ការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មមិនបានត្រឹមត្រូវដោយធានាបាននូវសន្តិសុខស្បៀង សុវត្តិភាពស្បៀង សុខភាពសាធារណ: និងនិរន្តរភាពបរិស្តាន។

បន្ទាប់ពីពិធីបើកអង្គសិក្ខា សាលារួចមក គណៈអធិបតី និងសហការីក៏បានចុះពិនិត្យស្ថានភាពអាជីវករលក់ថ្នាំកសិកម្ម និងជីកសិកម្មតាមដេប៉ូមួយចំនួនក្នុងក្រុងព្រះវិហារផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook