Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រជាកសិករក្នុងខេត្តពោធិ៍ សាត់ ចាប់ផ្តើមប្រមូលផលស្ពៃក្តោប និងស្ពៃក្រញាញ់ជាបណ្តើរៗដើម្បីបំពេញតម្រូវការទីផ្សារ

មន្ទីរកសិកម្មខេត្តពោធិ៍ សាត់បានបញ្ជាក់ថា ប្រជា កសិករនៅក្នុងខេត្ត ចាប់ផ្តើមប្រមូលផលស្ពៃក្តោប និងស្ពៃក្រញាញ់ជាបណ្តើរៗ ដើម្បីបំពេញតម្រូវការទីផ្សារទាំងនៅក្នុងស្រុក និងការនាំ ចេញមកកាន់រាជធានីភ្នំពេញ ។

លោក ឡាយ វិសិដ្ឋ ប្រធាន មន្ទីរកសិកម្មខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាកសិករនៅទូទាំងខេត្តពោធិ៍សាត់ ចាប់ ផ្តើមប្រមូលផលស្ពៃក្តោប និងស្ពៃក្រញាញ់ជាបណ្តើរៗហើយ នៅលើផ្ទៃដីសរុបជាង៣០០ហិកតា ដើម្បីផ្គត់ផ្គង់ទៅដល់អ្នកបរិភោគទាំងនៅក្នុងខេត្ត និងក្រៅខេត្ត ឱ្យបានគ្រប់គ្រាន់ ដោយសារ តែបន្លែទាំងពីរមុខនេះ មានរសជាតិស្រួយឆ្ងាញ់ ដែលអ្នកធ្លាប់បរិភោគ បានបង្ហាញការកោតសរសើរ។

លោកបានបន្តថា ការដាំដុះបន្លែនេះ អាចរួមចំណែកលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឱ្យមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ និងបង្កើនឱកាសការងារដល់ប្រជាកសិករកាត់បន្ថយចំណាកស្រុកជាពិសេស ជួយអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ។

លោកបានបន្តទៀតថា បន្លែទាំងពីរមុខនេះមានឈ្មួញមកទទួលទិញដល់ទីកន្លែងតែម្តង ដោយមិនពិបាកដល់ប្រជា ពលរដ្ឋ ក្នុងការយកទៅលក់នៅលើទីផ្សារនោះទេ ដោយ ឡែក ចំពោះស្ពៃក្រញាញ់ប្រជាកសិករអាចលក់បាន ក្នុងតម្លៃ២៥០០រៀលក្នុងមួយគីឡូក្រាម និងស្ពៃក្តោបអាចលក់បានក្នុងតម្លៃ៥០០០ រៀល ក្នុងមួយគីឡូក្រាម ។

សំឡេង៖ ការប្រកបរបរកសិកម្មទាំងនេះ គឺជួយបានច្រើនណាស់ ដល់ប្រជាកសិ កររបស់យើង ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនៅក្នុងដំណាក់ កាលកូវីដ-១៩នេះ វិស័យកសិកម្មបានរួមចំណែកយ៉ាង ច្រើន នៅពេលដែលពួកគាត់អត់មានការងារធ្វើពីរោងចក្រគឺពួកគាត់បានចាប់យករបរកសិកម្មនេះជាចម្បង មិនថាលើដំណាំបន្លែ ឬដំណាំហូបផ្លែ ជាពិសេសគឺដំណាំរួមផ្សំ និងការបូករួមទាំងការចិញ្ចឹម សត្វជាដើម ដើម្បីកាត់បន្ថយការចំណាកស្រុកព្រមទាំងអាចលើកកម្ពស់ជីវភាពរស់ នៅប្រចាំថ្ងៃបានមួយកម្រិតទៀត។

លោកប្រធានមន្ទី ក៏បានសំណូមពរដល់ អ្នកបរិភោគទាំងអស់ ទាំងអ្នកទីក្រុង និងអ្នកដែលរស់នៅតាមបណ្ដាខេត្តផ្សេងៗ សូមជួយគាំទ្រដល់បន្លែសុវត្ថិភាព ដែលផលិតដោយប្រជាពលរដ្ឋយើងទាំង អស់គ្នា ជៀសវាងការឱ្យតម្លៃខ្ពស់ទៅលើបន្លែនាំចូលពីក្រៅប្រទេស ព្រោះបន្លែរបស់យើងដាំ គឺមិនប្រើប្រាស់នូវសារ ធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនោះទេ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook