Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ហាមធ្វើរឿង១នេះ ប្រយ័ត្នជួបអាសន្នដោយមិនដឹងខ្លួន

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ជាថ្មីម្ដងទៀតថា៖ កុំទៅថត កុំទៅយកព័ត៌មាន នៅក្នុងដែនហាមឃាត់ ពេលសមត្ថកិច្ចកំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅតែមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។

ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ឲ្យបានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថា ខ្លួនជាអ្នកសារព័ត៌មានមានសិទ្ធិថតបានគ្រប់ទីកន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១។

ក្រុមអ្នកសារព័ត៌មានទាំងអស់ បានត្អូញត្អែរថា ការប្រកបអាជីវកម្មសារព័ត៌មានបច្ចុប្បន្ន ត្រូវបានរឹតបន្តឹងដោយក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ដោយតម្រូវឱ្យទៅចុះបញ្ជីពាណិជ្ជកម្ម ពាណិជ្ជនាម កម្មសិទ្ធិបញ្ញា នៅក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ និងមានស្នាក់ការទីតាំងក្រុមហ៊ុនពិតប្រាកដ ដើម្បីបង់ពន្ធប៉ាតង់ជូនរដ្ឋ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook