Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្លាំងកងពលតូចអន្តរាគមន៍លេខ៧ ជិត៩០នាក់ ចុះអន្តរាគមន៍ជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនសម្ភារ ចេញពីជំនន់ទឹកភ្លៀង នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមកនេះ ធ្វើឱ្យហេដ្ឋា រចនាសម្ព័ន្ធ ផ្ទះសម្បែង និងផ្ទៃដីបង្កបង្កើនផលមួយចំនួនរបស់ប្រជាពលរដ្ឋ បានរងការជន់លិច និងនៅថ្ងៃទី២២ខែ សីហានេះ កម្លាំងកងពលតូចអន្តរាគមន៍លេខ៧ ដែលមានលោកឧត្តមសេនីយ៍ទោ ដួង សំនៀង ជាមេបញ្ជាការ បានចាត់កម្លាំង ៨៦នាក់ ចុះអន្តរា គមន៍ជួយដឹកជញ្ជូនសម្ភារនិងជួយសម្រួលដល់ការធ្វើ ដំណើរ ចាកចេញពីជំនន់ទឹកភ្លៀង បានទាន់ពេលវេលា។

កម្លាំងយោធិនដែលស្ថិតនៅព្រំដែនទាំង ៨៦នាក់នោះ បានដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ កើត នឿន នាយសេនាធិការរង នៃកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហការ រវាងអាជ្ញាធរនៅក្នុងមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិសែនជ័យ ,ភូមិបុស្សស្បូវ នៃភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីយោធានៅក្នុងការចុះអន្តរាគមន៍នោះ បាននិយាយថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃមកនេះ បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួន នៅតាមបណ្តោយព្រំដែន បានរងការជន់លិចផ្លូវ ផ្ទះសម្បែង និងផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។

ស្របពេលជាមួយភ្លៀងនៅ តែបន្តធ្លាក់នេះ កម្លាំងអន្តរា គមន៍ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ បានត្រៀមលក្ខណ:រួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ ក្នុងការចុះជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ២៤ម៉ោង លើ២៤ ម៉ោង ដើម្បីឆ្លើយតបនឹងសំណូមពររបស់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅតំបន់ព្រំដែនដាច់ ស្រយាលមួយនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook