Connect with us

កងកម្លាំងប្រដាប់អាវុធ

អភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពជំនន់ទឹក ភ្លៀង នៅស្រុកពីរជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវហើយបន្តចុះពិនិត្យទីទួលសុវត្ថិភាព នៅ ក្នុងស្រុកជ័យសែន

ព្រះវិហារ៖ អភិបាលខេត្តព្រះ វិហារឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅកាន់ស្រុកពីរ គឺស្រុកជាំក្សាន្ត និងស្រុកឆែប ដែលស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃ និងកម្ពុជា-ឡាវ ដើម្បីពិនិត្យពីស្ថានភាពជំនន់ទឹក ភ្លៀងនៅទីនោះ រួចបន្តដំណើរពីតំបន់ព្រំដែន ឆ្ពោះទៅកាន់ស្រុកជ័យសែន ស្ថិតក្នុងចម្ងាយផ្លូវជាង ១០០គីឡូ ម៉ែត្រ ដើម្បីពិនិត្យនិងរៀបចំទីទួលសុវត្ថិភាព ត្រៀមទប់ ទល់ និងសង្គ្រោះប្រជាពលរដ្ឋ ចេញពីជំនន់ទឹកភ្លៀង ប្រសិន បើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរបែបនេះ។

មន្ត្រីខេត្តព្រះវិហារបានឱ្យដឹងថា ការអញ្ជើញចុះទៅកាន់ស្រុកទាំងពីរ គឺ ស្រុកជាំក្សាន្ត នៃចំណុចមុំបី និងស្រុកឆែប ត្រង់ចំណុចឃុំកំពង់ស្រ ឡៅ ដែលជាតំបន់ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា- ឡាវ និងបន្តដំណើរឆ្ពោះទៅកាន់ស្ពានពុទ្រា ស្ថិតក្នុងស្រុកជ័យសែន នៅថ្ងៃទី២២សីហាឆ្នាំ២០២២នេះ ក្នុងគោល បំណង ដើម្បីពិនិត្យពីស្ថាន ភាពជំនន់ទឹកភ្លៀង និងទីតាំងដែលរងដោយទឹកជំនន់ ពិនិត្យស្ពាន និងពិនិត្យទីទួលសុវត្ថិភាព ដើម្បីត្រៀមបង្ការទប់ស្កាត់ទឹកជំនន់ និងការជួយសង្គ្រោះប្រជាពលរដ្ឋ ចាកចេញពីជំនន់ទឹកភ្លៀង ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ហើយបង្កជាទឹកជំនន់លិច លង់ប្រជាពលរដ្ឋនោះ។

មន្ត្រីខេត្តដដែលបានឱ្យដឹងទៀតថា ខណៈនេះអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានត្រៀមប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ គេចចេញពីជំនន់ទឹកភ្លៀង ដែលកើតឡើងជាយថាហេតុ ស្របពេលដែលកម្ពុជា ក៏ដូចខេត្តព្រះវិហារ កំពុងទទួលរងជ្រលងសម្ពាធទាបសមុទ្រតុងកឹង និងរបបខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី២០សីហា ដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០២២ នេះ។

ខណៈដែលទឹកភ្លៀងកំពុង តែបន្តធ្លាក់នេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ នេះ ទឹកស្ទឹងសែន ស្ថិតក្នុងក្រុងព្រះវិហារ មានកម្ពស់១០.៩២ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកហក់ឡើង០.០២ម៉ែត្រ គ្រាដែលទឹកស្ទឹងសែន មានកម្ពស់ ១១.៥០ម៉ែត្រ  គឺជាកម្ពស់ដែលត្រូវប្រកាសអាសន្ន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook