Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងអប់រំនិងដៃគូ បាននិងកំពុងបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុដល់សិស្សានុសិស្សពីបឋមដល់វិទ្យាល័យនៅខេត្តគោលដៅចំនួន៣

ក្រសួងអប់រំ យុវជន និងកីឡាក្រសួងអប់រំនិងដៃគូ បាននិងកំពុងបញ្ជ្រាបចំណេះ ដឹងហិរញ្ញវត្ថុដល់សិស្សានុ សិស្សពីបឋមដល់វិទ្យាល័យនៅខេត្តគោលដៅចំនួន៣ ដើម្បីឱ្យសិស្សានុសិស្សអាចជ្រើសរើសយកការសម្រេចចិត្តត្រឹមត្រូវលើការចាយវាយ ។

ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ បានសហការជាមួយធនាគារជាតិនៃកម្ពុជា និងដៃគូសហការផ្សេងទៀតដោយកំពុងយកចិត្តទុកដាក់លើការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុជូនកុមារ និងយុវជន ចាប់ពីកម្រិតថ្នាក់បឋមសិក្សាដល់វិទ្យាល័យនៅក្នុងខេត្តគោលដៅចំនួន ៣គឺខេត្តកំពង់ចាម កំពត និងខេត្តសៀមរាប។

«គោលបំណងនៃអក្ខរកម្មហិរញ្ញវត្ថុ គឺការផ្ដល់ចំណេះដឹងអំពីទឹកប្រាក់និងហិរញ្ញវត្ថុ ដើម្បីជ្រើសរើសយកការសម្រេចចិត្តត្រឹមត្រូវលើការចាយវាយ ការសន្សំនិងការគ្រប់គ្រងថវិកាផ្ទាល់ខ្លួននិងគ្រួសារ ដើម្បីចូលរួមលើក កម្ពស់គុណភាពជីវិត។ ក្នុងន័យនេះ ក្រសួងអប់រំយុវជននិងកីឡាបាននិងបន្តកិច្ចការវិជ្ជមានជាមួយក្រសួងស្ថាប័នដូចជាធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ដោយអនុវត្តសកម្មភាពចំនួន ៤ គឺ ១ បានបញ្ជ្រាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុលើ ៤ មុខវិជ្ជា រួមមានគណិតវិទ្យា សីលធម៌ពលរដ្ឋ វិទ្យាបំណិនជីវិតតាមមូលដ្ឋាន និងសេដ្ឋ កិច្ចគេហៈវិទ្យាពីថ្នាក់ទី១ដល់ថ្នាក់ទី១២។ ២ បានរៀបចំសៀវភៅគ្រូផ្នែកចំណេះដឹងហិរញ្ញវត្ថុ។ ៣ បានបណ្ដុះ បណ្ដាលគ្រូបង្គោលផ្នែកចំណេះដឹងហិរញ្ញវត្ថុមកពី ៣ខេត្ត គឺខេត្តកំពង់ចាម ខេត្តកំពត និងខេត្តសៀមរាប និងទី៤ នោះគឺបានបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅតាមខេត្តគោលដៅ»។

ឯកឧត្តម បន្ដថា ក្រសួងអប់រំ និងធនាគារជាតិនៃកម្ពុជា ក៏បាននិងបន្តអនុវត្តផែនការផ្ដល់នូវការបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះ ដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅតាមខេត្តគោលដៅចំនួន ៣គឺនៅខេត្តកំពង់ចាម ខេត្ត កំពត និងខេត្តសៀមរាប នឹងរៀបចំសរសេរសៀវភៅសិក្សាគោលទាំងបួនមុខវិជ្ជាដូចខាង លើ ដើម្បីលើកទឹកចិត្តជូនលោកគ្រូអ្នកគ្រូ និងសិស្សានុ សិស្សដែលបានចូលរួមក្នុងកម្មវិធីសាកល្បងខាងលើនេះ។

ឯកឧត្តម បន្ថែមថា ក្រុមការ ងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ធនាគារជាតិនៃ កម្ពុជា និងធនាគារ ABA បានរៀបចំកម្មវិធីចែកសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុក្រោមចំណងជើងថា«តោះនិយាយពីលុយ» និងសម្ភារផ្សេងទៀត ជូនដល់សិស្សានុសិស្សទាំង អស់នៅសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប និងសាលាគោលដៅដដៃទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook