Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្មវិធីលើទូរស័ព្ទវ័យឆ្លាត GBV Safe App នឹងផ្តល់ភាពងាយស្រួល ក្នុងការផ្តល់ព័ត៌មានអំពីករណីរំលោភ បំពានសិទ្ធិស្រ្តី

ភ្នំពេញ ៖ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួង កិច្ចការនារី ឱ្យដឹងថា កម្មវិធីលើទូរស័ព្ទវ័យឆ្លាត GBV Safe App នឹងផ្តល់ភាពងាយស្រួល ក្នុងការផ្តល់ព័ត៌មានអំពីករណីរំលោភ បំពានសិទ្ធិស្រ្តីដែលអាចនឹងកើតឡើង រួមទាំងការបៀត បៀនផ្លូវភេទ នៅក្នុងចំណោមស្ត្រី និងកុមារីដែលងាយរងគ្រោះ ជាពិសេសកម្មកររោងចក្រ។ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងអង្គការដៃគូ ដើម្បីគាំទ្រ ការអភិវឌ្ឍនិងអនុវត្ត ដំណោះ ស្រាយឌីជីថលនៃកម្មវិធី GBV Safe App និង Chatbot នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ នាក្រសួង កិច្ចការនារី លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួង កិច្ចការនារីបានមានប្រសាស ន៍ថា ការធ្វើបរិវត្តកម្មឌីជីថល ដើម្បីទប់ស្កាត់និងឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី និងគោរពតាមគោលការណ៍សិទ្ធិនិងតម្រូវការរបស់ជនរងគ្រោះ គឺជានវានុវត្តមួយដែលក្រសួង កិច្ចការនារី និងអង្គការដៃគូ បាននិងកំពុងអនុវត្ត ជាពិសេ សក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកជំទាវ បានឱ្យដឹងថា ក្រសួងកិច្ចការនារី ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNFPA ក៏កំពុងសិក្សាការអភិវឌ្ឍកម្មវិធីលើទូរស័ព្ទវ័យឆ្លាតដែលមាន ឈ្មោះថា GBV Safe App ដែលកម្មវិធីនេះ នឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុនក្នុងការផ្តល់ព័ត៌មានអំពីសេវាដល់ជនរងគ្រោះដោយអំពើហិង្សា ងាយស្រួលក្នុងការរាយការណ៍និងបញ្ជូនករណីមានអំពើហិង្សា និងផ្តល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា និងផ្តល់ប្រឹក្សាតាមប្រព័ន្ធ អនឡាញ ធានាបាននូវឯកជនភាព និងការរក្សាការ សម្ងាត់របស់ជនរងគ្រោះ ។« កម្មវិធី Mobile Application GBV Safe App មានគោលដៅចូលរួម ដើម្បីទប់ស្កាត់ GBV ដែលអាចនឹងកើតឡើង រួមទាំងការ បៀតបៀនផ្លូវភេទ នៅក្នុង ចំណោមស្ត្រី និងកុមារីដែលងាយរងគ្រោះ ជាពិសេសកម្មកររោងចក្រ តាមរយៈយន្តការសម្របសម្រួល និងគាំទ្រដល់ជនរងគ្រោះ និងការ សាកល្បងបឋមជាមួយនិសិ្សត និងអ្នកផ្តល់សេវានានា »។

លោកជំទាវ ហ៊ូ សាមិត្ត បានបញ្ជាក់ថា គម្រោង GBV Safe App នេះ មានរយៈ ពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២២-២០២៤។ គម្រោងនេះបាន រំពឹងទុកដែល នឹងផ្តល់នូវព័ត៌មានសំខាន់ៗក្នុងការលើកកម្ពស់ការយល់ដឹងពីអំពើហិង្សា និងការបៀតបៀនផ្លូវភេទ ដែលកើតមានឡើងនៅក្នុងក្រុមគោលដៅ និងបណ្តាញសុវត្ថិភាព Hotline/Helpline។ បន្ថែមពីនោះទៀត ការតភ្ជាប់បណ្តាញទំនាក់ទំនងសម្រាប់ការបញ្ជូនជនរងគ្រោះទៅកាន់សេវាផ្សេងៗ ដែលសមស្រប និងកំពុងដំណើរការនាពេលបច្ចុប្បន្ន។ នៅក្នុងគម្រោងនេះ ក៏នឹងបង្កើតមុខងារថ្មីមួយដែលហៅថា GBV Chatbot ដែលតភ្ជាប់ទៅនិងទម្រង់ផ្សេងៗនៃបណ្តាញទំនាក់ទំនងរវាងអ្នកទទួលសេវា តាមរយៈប្រព័ន្ធអនឡាញជាមួយអ្នកផ្តល់សេវា រួមមានដូចជា GBV Safe App និងប្រអប់សារនៅក្នុង Facebook page របស់ MOWA ជាដើម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook