23Aug2022 សេអ៊ូ ៖កាលពីថ្ងៃចន្ទទី២២ខែសីហាឆ្នាំ២០២២ កូរ៉េខាងត្បូង និងអាមេរិកចាប់ផ្តើមធ្វើ
សមយុទ្ធប្រចាំឆ្នាំរួមគ្នា ខណៈដែលសម្ព័ន្ធមិត្តទាំងពីរព្យាយាមត្រៀមខ្លួនសម្រាប់ការបាញ់សាកល្បងអាវុ
ធដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។
សមយុទ្ននៅរដូវក្តៅដែលមានឈ្មោះថា Ulchi Freedom Shield នឹងបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា កើតឡើង
បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ប្តេជ្ញាថានឹងធ្វើសមយុទ្ធយោធាឡើងវិញធម្មតា
និងជំរុញការរារាំងប្រឆាំងកូរ៉េខាងជើង។
សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិកបានកាន់បន្ថយទ្រង់ទ្រាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុង
ក្រោយនេះដោយសារវិបត្តិកូវីដ ១៩ ខណៈដែលអតីតប្រធានាធិបតី Moon Jae-in ព្យាយាមស្វែងរកការ
ចរចារជាមួយនឹងទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា៖ កាលពីសប្តាហ៍មុន កូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់ពីទីក្រុង Onchon ក្រោយពេលកូរ៉េ
ខាងត្បូង និងអាមេរិកចាប់ផ្តើមការហ្វឹកហាត់បឋមសម្រាប់ត្រៀមធ្វើសមយុទ្ធរួមគ្នា។
មន្ត្រីកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល និងត្រៀមខ្លួនបាញ់សាកល្បង
នុយក្លេអ៊ែរលើកទី ៧របស់ខ្លួនបានគ្រប់ពេលទាំងអស់។
សូមបញ្ជាក់ថា៖ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងថា រដ្ឋាភិបាលមានឆន្ទៈផ្តល់ជំនួយសេដ្ឋកិច្ច ប្រសិន
ទីក្រុងព្យុងយ៉ាងចាត់ជំហានឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែកូរ៉េខាងជើងបដិសេធសំណើរ
របស់លោក៕ (Reuters)