Soeun24Aug2022វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ
ព្រមានជនជាតិអាមេរិកឱ្យចាកចេញពីអ៊ុយក្រែន រុស្ស៊ីទំនងជានឹងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើ
អ៊ុយក្រែននៅពេលជិតដល់ថ្ងៃ បុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែននៅថ្ងៃស្អែក។
សេចក្តីថ្លែងការណ៍បាននិយាយថា”ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទួលព័ត៌មានថាប្រទេសរុ
ស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការិយាល័យ
រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានប្រជាជន រុស្ស៊ីនឹងបង្កើន
ការវាយប្រហារលើអ៊ុយក្រែនក្នុងសប្តាហ៍នេះ មុនថ្ងៃស្អែកដែលជាទិវាជាតិរបស់អ៊ុយក្រែន ខណៈ ដែល
មានសេចក្តីរាយការណ៍ថា រុស្ស៊ីបានបង្កើនការបាញ់កាំជ្រួចនៅសមុទ្រខ្មៅ។
លើសពីនេះ ប្រធានាធិបតី Zelensky បានព្រមានរុស្ស៊ីថា ខ្លួននឹងប្រឈមមុខនឹងការសងសឹកយ៉ាងធ្ងន់ធ្ងរ
ប្រសិនបើវាយប្រហារអ៊ុយក្រែន “ប្រសិនបើពួកគេវាយប្រហារយើង លោកប្រធានាធិបតី Zelensky បាន
និយាយថា នឹងត្រូវសងសឹកយ៉ាងខ្លាំង។
លោកប្រធានាធិបតី Zelensky បាននិយាយរុស្ស៊ីអាចនឹងធ្វើអ្វីមួយមុនថ្ងៃទី២៤ខែសីហាជាថ្ងៃដែល
អ៊ុយក្រែនបានបំបែកខ្លួនចេញពីអតីតសហភាពសូវៀត។
“រុស្ស៊ីកំពុងវាយប្រហារឥតឈប់ឈរ ហើយអាចនឹងបង្កើនអំពើហិង្សាក្នុងអំឡុងថ្ងៃទី ២៣-២៤ ខែ
សីហា»នេះបើតាម”លោក ប្រធានាធិបតី Zelensky បាននិយាយនៅថ្ងៃទី២៣ម្សិលមិញ ៕







