Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាម៉េរិកផ្តល់ជំនួយ​យោធា​ថ្មី​ចំនួន ៣​ពាន់​លាន​ដុល្លារ​ដល់​ទីក្រុង​គៀវ​ខណៈ​សង្គ្រាម​ឈានចូល​ខែ​ទី​៦

24Aug2022(​ដេល្លី​ម៉េល​) ៖  នៅ​ថ្ងៃ​ពុធទី២៤ខែសីហា​​សហរដ្ឋ​អាម៉េរិក​នឹង​ប្រកាស​ជំនួយ​យោធា​​ចំនួន ៣​

ពាន់​លាន​ដុល្លារ​បន្ថែមទៀតដល់​ទីក្រុង​គៀវ​ខណៈ​អ៊ុយ​ក្រែន​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ខ្លួន​ក៏ដូចជា​ខួប​ប្រាំ​​

មួយ​ខែ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​បញ្ជាក់​ពី​សេចក្តីប្រកាស​របស់​សេត​វិមាន​ដែល​បាន​គ្រោងទុក​មួយ​នេះ សូម្បី​

ក្នុងខណៈពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ព្រមាន​ថា​ទីក្រុង​មូ​ស្គូ​អាច​គ្រោង​នឹង​ធ្វើការ​វាយប្រហារ​លើ​គោល​​

ដៅ​សំខាន់ៗ​របស់​ជន​ស៊ីវិល​គាប់​ជួន​នឹង​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ និង​ខណៈពេល​ដែល​ប្រធានាធិបតី​អ៊ុយ​

ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ “​ភេរវកម្ម​របស់​រុស្ស៊ី​”​។​

​ជំនួយ​ថ្មី​របស់​អាម៉េរិក​នឹង​ជួយ​ទីក្រុង​គៀវ​ទទួលបាន​អាវុធ គ្រាប់​យុទ្ធភ័ណ្ឌ និង​ការផ្គត់ផ្គង់​ផ្សេងទៀត​

សម្រាប់​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​ដែល​ជាប់គាំង​នៅក្នុង​សង្គ្រាម​ដ៏​ហិនហោច​ជាមួយ​កង​​ទ័ព​រុស្ស៊ី​

នៅ​ភាគ​ខាងកើត​និង​ខាងត្បូង ដោយ​គ្មាន​ភាគី​ណាមួយ​រុលទៅមុខ​គួរឱ្យ​កត់សម្គាល់​ទេ​ក្នុង​រយៈពេល​

ប៉ុន្មាន​សប្តាហ៍​មក​នេះ​។​

​នៅ​ទីក្រុង​មូ​ស្គូ វិមាន​ក្រឹម​ឡាំង​បាន​ព្រមាន​ថា ខ្លួន​នឹង​បង្ហាញ “​ភាព​គ្មាន​មេត្តា​” ជុំវិញ​ការធ្វើឃាត​នាងដា​រី​

យ៉ា ឌូ​ហ្គី​ណា (Daria Dugina)  ​ជា​កូនស្រី​របស់​បញ្ញវន្ត​ជ្រុលនិយម​ដែល​ជា​សម្ពន្ធ​​មិត្ត​ជាមួយ​

ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ខ្លួន​ស្តីបន្ទោស​លើ​អ៊ុ​យក្រែន​។​

​ទីក្រុង​គៀវ​បាន​បដិសេធ​ការទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​សៅរ៍ ដែល​ទំនងជា​

កំណត់​គោលដៅ​លើ​ឪពុក​របស់​នាងឌូ​ហ្គី​ណា គឺ លោក អា​ឡិច​សាន់​ឌឺ ឌូ​ហ្គី​ន (Alexander Dugin)​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ     បាន​និយាយថា ការស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ​

នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​បាន​បន្តថា “​យោង​តាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ វា​មិន​អាច​មាន​មេត្តា​ចំពោះ​អ្នក​ដែល​រៀបចំ

បញ្ជា និង​អនុវត្ត​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​បាន​នោះ​ទេ​”៕

Click to comment

Leave a Reply

Your email address will not be published.

Facebook