Connect with us

កងកម្លាំងប្រដាប់អាវុធ

Zelenskyប្តេជ្ញារំដោះCrimea បន្ទាប់ពីត្រូវរុស្សីរឹបអូសក្នុងឆ្នាំ២០១៤

Soeun 24Aug 2022៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែន

នឹងព្យាយាមនាំយកឧបទ្វីបគ្រីមៀមកវិញ បន្ទាប់ពីត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤

“វាជាការចាំបាច់ដែលយើងឈ្នះការប្រយុទ្ធប្រឆាំងនឹងការ ឈ្លានពាន របស់ រុស្ស៊ី ហើយវាជាការចាំបាច់

ដែលយើងរំដោះគ្រីមេដើម្បីស្ដារច្បាប់និងសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ» ប្រធានាធិបតី Zelensky

បាននិយាយក្នុងកិច្ចប្រជុំកំពូលមួយនៅឧបទ្វីបគ្រីមេនៅថ្ងៃនេះ។

លើសពីនេះលោកប្រធានាធិបតី Zelensky បានព្រមានដូច្នេះ រុស្ស៊ីនឹងប្រឈមមុខនឹងការសងសឹកយ៉ាង

ធ្ងន់ធ្ងរ បើវាយប្រហារអ៊ុយក្រែននៅថ្ងៃស្អែកដែលជាទិវាជាតិរបស់អ៊ុយក្រែន”ប្រសិនបើពួកគេវាយ

ប្រហារយើង លោកប្រធានាធិបតី Zelensky បាននិយាយថានឹងត្រូវសងសឹកយ៉ាងខ្លាំង។

លោកប្រធានាធិបតី Zelensky បាននិយាយ រុស្ស៊ីអាចនឹងធ្វើអ្វីមួយមុនថ្ងៃទី២៤ខែសីហាជាថ្ងៃដែល

អ៊ុយក្រែនបានបំបែកខ្លួនចេញពីអតីតសហភាពសូវៀត។

“រុស្ស៊ីកំពុងវាយប្រហារឥតឈប់ឈរ ហើយអាចនឹងបង្កើនអំពើហិង្សាក្នុងអំឡុងថ្ងៃទី២៣-២៤ ខែ

សីហា»៕

Click to comment

Leave a Reply

Your email address will not be published.

Facebook