Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់អគាររដ្ឋបាលថ្មីបន្ថែម ក្នុងបរិវេណសាលារាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់អគាររដ្ឋបាលថ្មីបន្ថែម ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការជាក់ស្តែងក្នុងការ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ។

ពិធីក្នុងពាលីតាមបែបសាសនា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជាសីណា ឃួងស្រេង។ពិធីក្រុងពាលីនេះ ធ្វើ ឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខសេចក្តីចម្រើន តាមបែបសាសនា បើកការ សាងសង់អគារនេះចាប់ពីពេលនេះតទៅ ក្នុងគម្រោងឱ្យរួចរាល់ រយៈពេលជាង៦ខែ ដែលប្រព្រឹត្តទៅស្របតាមសេចក្តីត្រូវការ ផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋដែលមកសុំសេវា។

នេះគឺជាការគិតគូរនិងយក ចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង ក្នុងការរៀបចំឱ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍលើគ្របវិស័យនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook