Connect with us

កងកម្លាំងប្រដាប់អាវុធ

លោក អេ វីរៈខាំឈិត ភូថង ប្ដេជ្ញាការពារមេដាយមាសឱ្យខានតែបាន ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាង មុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

លោក អេ វីរៈខាំឈិត ភូថង ប្ដេជ្ញាការពារមេដាយមាសឱ្យខានតែបាន ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាង មុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្ហាញដល់ប្រទេសដទៃ ទៀតបានឃើញ ពីភាពខ្លាំងរបស់កីឡាករកម្ពុជា។

កីឡាករ អេ វីរៈខាំឈីត ភូងថង ជាកីឡាករ វ៉ូវីណាមជម្រើសជាតិកម្ពុជា បានឱ្យដឹងថា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណា ការពារមេដាយមាសឱ្យខានតែបានជូនជាតិមាតុភូមិ ។ លោកបានបន្តថា ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាង មុខ លោកបានខិតខំប្រឹង ប្រែងហ្វឹកហាត់ទ្វេដង និងប្ដេជ្ញាធ្វើឱ្យបានល្អបំផុត ដើម្បីដណ្ដើមជ័យជម្នះ ពោលគឺខិត ខំឱ្យអស់ពីសមត្ថភាព យកមេដាយមាសឱ្យបាន ដើម្បីបង្ហាញពីមុខមាត់ កិតិ្តយសរបស់ជាតិទៅកាន់ពិភពលោកទាំងមូលកាន់តែដឹង និងយល់ច្បាស់ពីវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។

សំឡេង៖ សម្រាប់គោលដៅរបស់ខ្ញុំ គឺបានមួយហើយ ស៊ីហ្គេម២០២២តែមួយទៀត គឺ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អ៊ីចឹងហើយខ្ញុំនឹងខំប្រឹងសម្រេចគោលដៅរបស់ខ្ញុំយកឱ្យបានមួយទៀត ហើយខ្ញុំនិងតាំងចិត្តមោះមុតព្យាយាមហ្វឹកហាត់ឱ្យបានច្រើន ដោយសារតែយើងជាម្ចាស់ផ្ទះ ណាមួយយើងធ្លាប់ទទួលបានមេដាយមាសរួចមកហើយ អ៊ីចឹងយើងនៅតែបន្តការពារនិងខំប្រឹងអស់ពីសមត្ថភាព ហើយការខិតខំនេះក៏មានការជំរុញទឹកចិត្តពីលោកគ្រូអ្នកគ្រូ ប៉ាម៉ាក់និងបងប្អូនជាច្រើន អ៊ីចឹងហើយធ្វើឱ្យខ្ញុំកាន់តែមានកម្លាំងចិត្តក្នុងការហ្វឹកហាត់ ហើយខ្ញុំនឹងខំប្រឹងការពារមេដាយមាស ហើយក៏ដណ្តើមមេដាយមាសមួយទៀតដើម្បីជូនជាតិមាតុភូមិ។

ជាមួយគ្នានោះ កីឡាករ អេ វិរៈខាំឈិត ភូថង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញផ្តល់កម្លាំង ចិត្តគាំទ្រដល់កីឡាករ កីឡា ការិនីជម្រើសជាតិទាំងអស់ ដែលប្រកួតនៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដើម្បីលើកកម្ពស់វិស័យកីឡា ព្រមទាំងលើកទឹកចិត្តកីឡាករ យើងទាំងអស់ ឱ្យខិតខំប្រឹងប្រែង ដើម្បីយកឈ្នះគូប្រកួតនិងទទួលបានមេដាយជូនប្រទេសជាតិរបស់យើង។

សូមបញ្ជាក់ថា កីឡាករ អេ វិរៈខាំឈីត ភូថង គឺជាកីឡាករដែលហ្វឹកហាត់នៅក្នុងក្លឹបក្រសួងការពារជាតិ មានគ្រូបង្វឹក គឺលោកគ្រូអេភូថង ហើយចំពោះមូលហេតុដែល លោកស្រឡាញ់វិស័យកីឡា មកពីឪពុករបស់លោកគឺជាអ្នកកីឡាម្នាក់ និងដោយសារគាត់ចូលចិត្តមើលគេប្រកួត លោកបានចាប់ផ្តើមហ្វឹកហាត់កីឡាប្រដាល់នៅអាយុ៩ឆ្នាំ បើគិតរហូតមកដល់ពេលនេះ ការហ្វឹកហាត់មាន រយៈពេល ១៣ឆ្នាំមកហើយ ហើយលោកបានចេញទៅប្រកួតជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយមាសចំនួន១ជូនជាតិមាតុភូមិ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook