អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) លោក Chong Ja Ian បាននិយាយថា កំណើននៃថវិកាយោធារបស់តៃវ៉ាន់គឺត្រូវបានរំពឹងទុក ដោយសារការកើនឡើងសម្ពាធលើកោះនេះពីយោធារបស់ប្រទេសចិន។ សាស្ត្រាចារ្យដដែលបានបន្ថែមថា “ការកំណត់ពីមុនលើការពង្រីកការចំណាយយោធាសម្រាប់តៃវ៉ាន់ ពាក់ព័ន្ធនឹងការសង្ស័យចំពោះភាពបន្ទាន់នៃការគំរាមកំហែងផ្នែកយោធាពីដីគោក” តែពេលនេះគឺការកំណត់ផែនការច្បាស់ពិសេសគឹការគមរាមកំហែងពីចិនដីគោកតែម្តង។
“ការគំរាមកំហែងខាងយោធារបស់ PRC (សាធារណៈរដ្ឋប្រជាមានិតចិន) បានកាត់បន្ថយការភ័យខ្លាចបែបនេះយ៉ាងខ្លាំង” ។ ជំនួយការសាស្រ្តាចារ្យ Benjamin Ho មកពីកម្មវិធីប្រទេសចិននៅសាលា Rajaratnam School of International Studies ក៏បាននិយាយផងដែរថា ការផ្លាស់ប្តូររបស់តៃវ៉ាន់ក្នុងការបង្កើនថវិការបស់ខ្លួន “មិនគួរឱ្យភ្ញាក់ផ្អើលទាល់តែសោះ” ដោយសារតែការកើនឡើងនៃការគំរាមកំហែង និងការញុះញង់ពីប្រទេសចិនឆ្ពោះទៅកាន់តៃប៉ិក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។