Connect with us

ព័ត៌មានទាន់ហេតុការណ៍

ពូ​ទីន​បញ្ជា​អោយ​បង្កើន​ទំហំ​កងទ័ព​រុស្ស៊ី​ កងទ័ពដល់ ២.០៤លាននាក់

​(មូស្គូ)៖  ប្រធានាធិបតី​រុស្ស៊ី​​ លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី ២៥ សីហា បាន​បញ្ជា​អោយ​បង្កើន​ចំនួន​កងទ័ព​ដ៏​ច្រើន​ក្នុង​កងកម្លាំងប្រដាប់អាវុធ​របស់លោក ដែល​វា​ជា​សញ្ញា​មួយ​បង្ហាញ​​ថា​រុស្ស៊ី​បាត់បង់​កងកម្លាំង​ច្រើន​នៅ​សមរភូមិ​និង​ប្រឈម​សង្គ្រាម​យូរអង្វែង​មួយ​នៅ​អ៊ុ​យក្រែន ដែលមិនអាច​រងចាំបាន នេះ តាមព័ត៌មានដែលអង្គភាព សារព័ត៌មាន កម្ពុជាសន្តិភាពតទួលបាននៅ ព្រឹក ថ្ងៃ សុក្រ ទី ២៦​ខែ​សីហា​ឆ្នាំ ២០២២​។​

ប្រធានាធិបតី​រុស្ស៊ី​​ លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បានចុះហត្ថលាខាលើ ​ក្រិត​ និង​បង្ហោះ​ក្នុង​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង បញ្ជា​អោយ​បង្កើន​ចំនួន​សមាជិក​សកម្ម​ប្រមាណ​១៣៧.០០០​នាក់​រហូត​ដល់​ចំនួន​១,១៥​លាន​នាក់​នៅ​ត្រឹម​ខែ​​មករា​ឆ្នាំ​ក្រោយ និង​បញ្ជា​អោយ​រដ្ឋាភិបាល​លៃលកចាត់ចែងថវិកា​សំរាប់​ការបង្កើន​ចំនួន​ទ័ពអោយបានតាមគោលការនិងសេចក្តីចាំបាច់របស់ប្រទេសនាពេលបច្ចុប្បន្ន​។​

​ពួក​អ្នកវិភាគ​យោធា​ឆ្ងល់​ថា​តើ​ការបង្កើន​ចំនួន​ទាហាន​ច្រើនយ៉ាង​គំហ៊ុក​បែបនេះ​អាច​ចាត់ចែង​យ៉ាងដូចម្តេចទៅឬនេះជាបញ្ជាក់ថាកងទ័ពរុស្ស៊ីពិតជាបានស្លាប់បាត់បង់ជីវិតយ៉ាងច្រើនជាពិត?​។​

​វា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​នេះ​ដែល​ពូ​ទីន​បាន​ចេញ​បញ្ជា​អោយ​កែប្រែ​ចំនួន​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​។​ពួក​មន្ត្រី​មិនបាន​អោយ​ហេតុផល​នៅ​ពីក្រោយ​ការបង្កើន​ចំនួន​កងទ័ព​និង​បាន​និយាយ​​តិចតួច​នៅលើ​កញ្ចក់​ទូរទស្សន៍​។​

​ពួក​មន្ត្រី​អាម៉េរិក​វាយ​តំលៃ​ថា រុស្ស៊ី​បាត់​បង់កម្លាំង​ដល់​ទៅ​៨០.០០០​នាក់ ទាំង​ស្លាប់​និង​របួស ក្នុងអំឡុង​យុទ្ធនាការ​របស់​ពូ​ទីន​នៅ​អ៊ុ​យក្រែន​។​អ្នកវិភាគ​ខ្លះ​បាន​ពណ៌នា​ចំណាត់ការ​នេះ​ថា​ជា​សញ្ញា​ច្បាស់​មួយ​​ថាក្រោយ​សង្គ្រាម​កន្លះ​ឆ្នាំ លោកពូ​ទីន​មិន​មាន​ផែនការ​បន្ទន់ចិត្ត​ទេ មានន័យថា​សង្គ្រាម​នឹង​បន្ត​យូរ​ទៅទៀត​។​

សូមបញ្ជាក់ថា ​ការវាយប្រហារ​រុលទៅមុខ​របស់​កងកម្លាំង​រុស្ស៊ី​នៅ​ខាងកើត​និង​ខាងត្បូង​អ៊ុយ​ក្រែន​កាន់តែយឺត​ស្ទើរតែ​នៅទ្រឹង ខណៈ​គ្មាន​ភាគី​ណាមួយ​ក្នុង​សង្គ្រាម​នេះ​ត្រៀម​ខ្លួន​ចរចា​ឬ​សម្របសម្រួលទេទាំងនេះគឺជាទទ្ហ្បីករណ៍មួយដែលបញ្ជាក់ថារុស្ស៊ិពិតជាបានបាត់បង់កងទ័ពក្នុងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែងយ៉ាងពិតប្រាកដ ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook