Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងព័ត៌មាន ដកអាជ្ញា ប័ណ្ណ ឬលុបអាជ្ញាប័ណ្ណ ទៅ ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាដែលធ្វើអត្ថាធិប្បាយ ឬក៏ផ្សព្វផ្សាយដោយប្រើពាក្យអសុរោះ

មន្រ្តីជានខ្ពស់ក្រសួង ព័ត៌មានបានសំដែងការគាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលឱ្យក្រសួងព័ត៌មាន ដកអាជ្ញា ប័ណ្ណ ឬលុបអាជ្ញាប័ណ្ណ ទៅ ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាដែលធ្វើអត្ថាធិប្បាយ ឬក៏ផ្សព្វផ្សាយដោយប្រើពាក្យអសុរោះ ពាក្យ ជេរប្រមាថ ដើម្បីជាការក្រើន រំលឹកដល់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានដទៃ ទៀត ឱ្យគោរពក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ជាការឆ្លើយតបនឹងការលើកឡើងរបស់អ្នកជំនាញខាងសារព័ត៌ មានមួយដែលបានលើកឡើងថា ការផ្ដល់អនុសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណទៅលើអង្គភាពសារព័ត៌មានទាំងឡាយណាដែលបានធ្វើការផ្សព្វផ្សាយ ឬក៏បានធ្វើអធិប្បាយនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួនដោយប្រើពាក្យជេរប្រមាថ ឬក៏ពាក្យ អសុរោះ ថាជាការគំរាមកំ ហែង ឬរឹតត្បិតដល់សេរីភាពសារព័ត៌មាននោះ គឺវាជារឿងមួយដែលអស់សំណើច ជារឿងមួយដែលគួរឱ្យខ្មាស អៀន ហើយក៏មិនយល់ស្របចំពោះការលើកឡើងបែបនេះដែរ។

ឯកឧត្តមអ្នកនាំពាក្យក្រសួង ព័ត៌មាន បានបន្ដថា ការលើក ឡើងបែបនេះហាក់ដូចជាអ្នក ជំនាញខាងសារព័ត៌មាននោះគាត់កំពុងតែគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យអ្នកសារព័ត៌ មានឬអង្គភាពសារព័ត៌មាននៅបន្តផ្សព្វផ្សាយព័ត៌មាន ឬធ្វេីអត្ថាធិប្បាយដែលប្រើពាក្យជេរប្រមាថ ឬក៏ពាក្យអសុរោះ ដែលផ្ទុយទៅនឹងច្បាប់របស់សារព័ត៌មាន។

ឯកឧត្តមបន្ដទៀតថា បន្ថែមពីនេះក៏វាហាក់ដូចជាបង្ហាញ ថាអ្នកជំនាញនោះចង់ឱ្យអ្នក សារព័ត៌មានប្រព្រឹត្តនូវអំពើដែលប្រាសចាកនិងក្រមសីល ធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានដែលសង្គមមិនអាចទទួល យកបាន។

សំឡេង៖ «ផ្ទុយទៅវិញខ្ញុំយល់ឃើញថា ការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺទទួលបាននូវការគាំទ្រ និងសាទរយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន ដែលតែងតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងប្រកាន់នូវគោលជំហរដែលត្រឹមត្រូវទៅក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនទៅវិញទេ។ ហើយអនុសាសន៍ណែ នាំនេះ ក៏អាចបញ្ជាក់ផងដែរថា ជាការពង្រឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដេីម្បីថែរក្សានូវសេចកីថ្លៃថ្នូរ និងរក្សាតម្លៃចំពោះបងប្អូនសារព័ត៌មាន និងក៏ជាការផ្ដល់តម្លៃនិងលើកកម្ពស់នូវសេចក្តីថ្លៃថ្នូរទៅដល់វិជ្ជាជីវៈសារព័ត៌ មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញទេ»។

សូមរំលឹកថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីចែកសញ្ញាបត្រដល់និសិត្ស ប្រមាណ ៣០៧៥នាក់ នៅសាកលវិទ្យាលយ័អាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការណែនាំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យដកអាជ្ញាប័ណ្ណអ្នកសារព័ត៌ មានណាដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ ដើម្បីធានាបានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook