Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាន់តែស្អិតល្មួតនិងចាក់គ្រឹះយ៉ាងរឹងមាំ

ភ្នំពេញ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ សង្ឃឹមថា ចំណងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី និងសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងកាន់តែស្អិត ល្មួតនិងចាក់គ្រឹះយ៉ាងរឹងមាំថែមទៀតទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ បានថ្លែងដូច្នេះក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម Gnuyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ចូលរួមសាទរចំពោះការដឹកនាំប្រកបដោយភាពរឹងមាំរបស់បក្សនិងរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងវៀតណាមថា ជាចំណុចកំពូលដែលត្រូវដើរឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍប្រទេស ជាតិ។ ចំពោះកម្ពុជា ការរក្សាស្ថេរភាពនយោបាយ ការលើក កម្ពស់ជីវភាពប្រជាពលរដ្ឋគឺជាគោលដៅចម្បងក្នុងគោលនយោបាយជាតិដែលត្រូវរួមគ្នាអនុវត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងអំពីលទ្ធផលការងារដោះស្រាយវិវាទដីធ្លីនិងការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ដែលការងារនេះចាត់ ទុកថា ជាការផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជា ពលរដ្ឋ ហើយក៏ជាទ្រព្យ សម្បត្តិរបស់ពួកគាត់ដែលអាចប្រើប្រាស់ ចាត់ចែងនិងអាស្រ័យផលផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សង្ឃឹមថា ចំណង មិត្តភាពសាមគ្គីភាពកិច្ចសហ ប្រតិបត្តិការដែលមានលក្ខណ:ពិសេសរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងកាន់តែស្អិតល្មួតនិងចាក់គ្រឹះយ៉ាងរឹងមាំថែមទៀតទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជូនពរដល់ ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅលើទឹកដីនៃព្រះ រាជាណាចក្រកម្ពុជា ។

ឯកឧត្តម Nguyen Huy Tang បានបង្ហាញពីក្តីរីករាយនិងសាទរចំពោះសមិទ្ធផលទាំងឡាយដែលប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះគឺមានរយៈពេល៤៣ ឆ្នាំមកហើយ ដែលសមិទ្ធផលទាំងនេះ ក៏មានការរួមចំណែកប្រកបដោយការខិតខំប្រឹង ប្រែងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការងារចុះបញ្ជីដីធ្លី ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់ កាប់ដីធ្លីជូនប្រជាពលរដ្ឋ។ ឯកឧត្តមសង្ឃឹមថាទំនាក់ ទំនងរវាងក្រសួងនានានៃប្រទេសវៀតណាមនិងក្រសួងជាដៃគូនៅក្នុងប្រទេសកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតបន្ថែមទៀត ដើម្បីរួមគ្នាក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិ បាលក៏ដូចជាប្រជាជនកម្ពុជាដែលបានផ្តល់កិច្ចសហការឧបត្ថម្ភគាំទ្រដល់ភាគីវៀត ណាមនូវរាល់កិច្ចពិភាក្សានានាដែលត្រូវបានធ្វើឡើងនាពេលកន្លងមក ហើយការអភិវឌ្ឍរបស់ប្រទេសវៀត ណាមនាពេលបច្ចុប្បន្ននេះគឺមិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងនាមឯកឧត្តម ជាឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឯកឧត្តមនឹងធ្វើជាស្ពានចម្លងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្ពុជា ជាមួយនឹងក្រសួងរបស់វៀតណាមហើយសង្ឃឹម ថា ភាគីកម្ពុជានឹងបន្តជំរុញការងារនេះដើម្បីទទួលបានជោគជ័យលើភារកិច្ចការងារដូចការគ្រោងទុក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook