Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០០២ ក្រសួងទេសចរណ៍បានទទួលការអនុញ្ញាតពី រាជរដ្ឋាភិបាលឲ្យរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារមហាអនុតំបន់ មេគង្គលើកទី ៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣

(រាជធានីភ្នំពេញ) ក្រសួងទេសចរណ៍ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតជាគោលការណ៍ពី សម្តេចអគ្គមហា​សេ​​នា​​​​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​​​​ក្រុមការងារទេសចរណ៍​មហា​​​​​អនុតំបន់មេគង្គលើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

កិច្ចប្រជុំមានគោលបំណងដើម្បី៖

១. ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេស ផ្តោតលើផែនការស្តារទំនាក់ទំនងឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

២. មហាអនុតំបន់មេគង្គ រៀបចំទិសដៅជំរុញផ្សព្វផ្សាយទេសចរណ៍ចាប់យកទីផ្សារទេសចរណ៍ចម្បងៗសម្រាប់តំបន់ និងការរួមគ្នាដោះស្រាយបញ្ហាចំពោះមុខក្នុងការស្តារវិស័យទេសចរណ៍មហាអនុតំបន់មេគង្គឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

៣.ទេសចរណ៍នៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូងក្នុងតំបន់ឆ្នេរសមុទ្រ (Southern Tourism Corridor)ជាការជំរុញការផ្សព្វផ្សាយដោយសក្តានុពល។

៤.ស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ បង្កើតនូវវេទិកាផ្លាស់ប្តូររយោបល់គ្នាដើម្បីចែករំលែកបទពិសោធន៍ល្អៗក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈវេទិការទេសចរណ៍មេគង្គ ជាពិសេសចែករំលែកពីការអនុវត្តល្អៗរបស់កម្ពុជាដែលបានបើកវិស័យទេសចរណ៍មុនគេបង្អស់នៅក្នុងតំបន់អាស៊ាន ការដាក់ឲ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023)” និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES and ASEAN PARA GAMES ឆ្នាំ២០២៣ នាពេលខាងមុខនេះផងដែរ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook