Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជើងព្រៃបន្តការលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំ

ស្រុកបាធាយ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ថ្លែងទៅកាន់មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រជាជន នគរបាល និងប្រជាការពារប្រមាណ៨០នាក់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជើងព្រៃបានរំលេចពីវីរភាពរបស់គណបក្សប្រជាជនកម្ពុជាដែលតែងបានស្ថិតជាប់ជានិច្ចជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងបានចូលរួមដោះស្រាយបានរាល់កង្វល់របស់ប្រជាជនតាំងពីពេលដែលគណបក្សនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក។ រយៈពេលជាង៧១ឆ្នាំមកនេះ ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ។

ឯកឧត្តមបន្តការលើកទឹកចិត្តដល់ប្រជាជនដែលតែងគាំទ្រដល់គណបក្សប្រជាជនកម្ពុជាដោយផ្តល់ទំនុកចិត្តជូនដល់មេឃុំមកពីគណបក្សប្រជាជនកម្ពុជាបន្តការដឹកនាំនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៅមូលដ្ឋាន។ អង្គពិធីទាំងមូលបានថ្លែងអំណរគុណដល់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជើងព្រៃដែលបានចុះមកចូលរួមអភិវឌ្ឍនៅក្នុងឃុំជើងព្រៃនេះ ហើយអង្គពិធីទាំងមូលបានសាទរនឹងសមិទ្ធផលថ្មីដែលគណបក្សឃុំជើងព្រៃនឹងទទួលបានក្នុងពេលឆាប់ៗខាងមុខនេះនូវអគារដ៏ស្រស់ស្អាតសម្រាប់ជាស្នាក់ការគណបក្សប្រជាជនកម្ពុជាប្រចាំឃុំជើងព្រៃ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម បួន សារៈមុនី។

ដោយឡែកសម្រាប់ជំនួបនាព្រឹកនេះ ឯកឧត្តម បួន សារៈមុនី បានផ្តល់ជូនថវិកាចំនួន៤០០០០រៀលសម្រាប់ប្រជាការពារមួយរូប និងថវិកាចំនួន៥០០០០០រៀលសម្រាប់ក្រុមការងារគណបក្សឃុំជើងព្រៃ ព្រមទាំងផ្តល់ជូនប្រអប់និងសម្ភារៈវេជ្ជសាស្រ្តជាច្រើនដល់ភូមិនីមួយៗ រដ្ឋបាលប៉ុស្តិ៍នគរបាល និងរដ្ឋបាលសាលាឃុំជើងព្រៃទៀតផង។ លើសពីនេះ ក្រោមកិច្ចគាំទ្រពីឯកឧត្តម បួន សារៈមុនី ទើបលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចុះជួបជាមួយប្រជាពលរដ្ឋរស់នៅភូមិប្រសូត្រ «ក» ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីសិក្សាឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់ភូមិ និងចូលរួមស្វែងរកនូវដំណោះស្រាយនានាដើម្បីចូលរួមជាមួយក្រុមការងារដែលដឹកនាំនិងបញ្ជាផ្ទាល់ពីឯកឧត្តម បួន សារៈមុនី ក្នុងកិច្ចលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន។

ជាលទ្ធផលនៃជំនួបជាមួយមេភូមិ និងប្រជាពលរដ្ឋចំនួន១០គ្រួសារ លោកបណ្ឌិតនឹងយកនូវមតិយោបល់ និងការផ្តល់ព័ត៌មានទាំងនេះមករៀបចំជាប្រធានបទស្រាវជ្រាវ និងចូលរួមក្នុងចរន្តវឌ្ឍនភាពនៃកិច្ចអភិវឌ្ឍរបស់ភូមិទាំង៦នៅក្នុងឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។ គួរបញ្ជាក់ផងដែរថា កន្លងមកក្រោមកិច្ចសហការជាមួយសង្គមស៊ីវិលនានារបស់ប្រទេសចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានផ្តល់នូវដំណោះស្រាយជាច្រើនប្រកបដោយទឡ្ហីករណ៍បែបគរុសភាក្នុងការអភិវឌ្ឍនូវភូមិជាច្រើននៅជនបទនៃប្រទេសកម្ពុជាក្នុងការចូលរួមបង្កើនការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅជនបទ។

Click to comment

Leave a Reply

Your email address will not be published.

Facebook