Connect with us

ព័ត៌មានជាតិ

កម្មវិធី ពានរង្វាន់ថ្នាក់ដឹកនាំឆ្នើមប្រកបដោយគុណធ៌ម

សឹង្ហបុរី ៖ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាសន្តិភាព ធ្វើអោយប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាព ​ហើយប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍គ្រប់វិស័យ ។

ដូចជា ៖ វិស័យ​សេដ្ឋកិច្ច វិស័យឧស្សា​ហកម្ម វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម នឹងវិស័យទេសចរណ៍ ​ជាពិសេសផ្តោតទៅលើធនធានមនុស្ស ។

យ៉ាងណាមិញសព្វថ្ងៃនេះនៅកម្ពុជាយើងសង្កេតឃើញថា មានកូនខ្មែរជាច្រើនបានរួមគ្នា បង្កើតនូវវិស័យ ពាណិជ្ជកម្មជំនួញបែបទីផ្សារបណ្តាញ ។វិស័យមុខជំនួញមួយនេះ បានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនមានជំនាញផ្នែកទីផ្សារ និងមានជំនាញក្នុងការរកប្រាក់ចំណូលក្រៅម៉ោងធ្វើការផងដែរ ។ ជាង ២០ឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនបណ្តាញទីផ្សារជាច្រើនបានចូលមកកម្ពុជា ដែលធ្វើឲ្យពលរដ្ឋខ្មែរ មានការងារធ្វើ និងមានជីវភាពធូរធា ។ ដោយឡែកនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២២នេះ នៅសាធារណរដ្ឋសឹង្ហបុរី បានរៀបចំកម្មវិធីប្រគល់ពាន រង្វាន់ដល់ថ្នាក់ដឹកនាំដែលមានគុណធ៌ម ក្រោមវិធានបទ (ពានរង្វាន់ថ្នាក់ដឹកនាំឆ្នើមប្រកបដោយគុណធ៌ម) ។


ចំណោមថ្នាក់ដឹកនាំឆ្នើមប្រកបដោយគុណធ៌មជាច្រើនរូបមកពីប្រទេសនានាលើពិភពលោក ​ព្រមជាថ្នាក់ដឹកនាំឆ្នើមប្រកបដោយគុណធ៌មនៃកម្ពុជាយើងផងនោះ ក្នុងនោះដែរក៏មានថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន RF3 WORLD Marketing (Cambodia) Co, Ltd  ផងដែរ គឺ លោក វណ្ណ សុភានោ ជាអគ្គនាយកក្រុមហ៊ុន ។

ជំរាបជូនដល់ប្រជាពលរដ្ឋ ជនរួមជាតិឲ្យបានជ្រាថាក្រុមហ៊ុន RF3 WORLD Marketing (Cambodia) Co, Ltd  ជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចបណ្តាញទីផ្សារមួយដែលបានអភិវឌ្ឍន៍គុណភាព ផលិតផលថែរក្សាសុខភាព និង​រក្សាសម្ផស្ស ។

ក្រុមហ៊ុន RF3 WORLD Marketing (Cambodia) Co, Ltd  បានបង្កើតឡើងតាំងពីឆ្នាំ២០១៦ដែល​មានទីតាំងធំនៅរាជធានីភ្នំពេញ និងមានសាខានៅតាមបណ្តាខេត្តជាច្រើនទៀតនៃព្រះរាជាណាចក្រកម្ពុជា៕

 

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook