Connect with us

កងកម្លាំងប្រដាប់អាវុធ

ចង្ក្រានសន្សំសំចៃថាមពល ជូនដល់៤០០គ្រួសារនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅភូមិដូងច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានរៀបចំពិធីប្រគល់ចង្ក្រានចំនួន៤០០ជូនដល់ប្រជាជនរស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានថ្លែងជម្រាបជូនដល់ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សាផ្ទាល់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម កែវ សេងឡាយ មេបញ្ជាការរងបញ្ចាការដ្ឋានរថក្រោះនៃអគ្គបញ្ជាការរួមជាមួយប្រជាជនសរុប៤៩៦គ្រួសារដែលបានទទួលចង្ក្រានសន្សំសំចៃថាមពលដែលជាអំណោយរបស់ក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd.ថា ថាការប្រើប្រាស់ចង្ក្រាននេះបានចូលរួមការលើកទឹកចិត្តដល់ប្រជាជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងកិច្ចការពារបរិស្ថានតាមរយៈការប្រើឧសតិចតួច ការបំភាពកាបូនទាប និងការបង្ហុយផ្សែងតិច។

លើសពីនេះ ក្រោយពីបានស្តាប់នូវខ្លឹមសារនៃបទចម្រៀងចង្ក្រានខ្មែរថែបរិស្ថាន និងតាមរយៈបទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនពីគុណសម្បត្តិរបស់ចង្ក្រានព្រៃមាន់ខ្មែរ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះលោក BAO JI អគ្គនាយកក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd. និងលោក WANG KE ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិPEACE LANDដែលបានចូលរួមក្នុងការស្វះស្វែងរកបច្ចេកវិទ្យាក្នុងការផលិតបានចង្ក្រានសន្សំសំចៃថាមពល ហើយបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាន។ ក្នុងនាមគ្រួសារកងទ័ពដែលឈរជើងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះបានថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd. ក្នុងការចែករំលែកនូវក្តីស្រឡាញ់ដែលជាការផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរដោយបានគិតគូរខ្ពស់ចំពោះអនាម័យ បរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ។

ដោយឡែក លោក ឡុង នឿត មេភូមិដូងច្រែងបានចាត់ទុកការផ្តល់ចង្ក្រាននេះដល់អ្នកភូមិជាការសន្សំកុសល និងជាវប្បធម៌ចែករំលែករបស់មិត្តចិនដែលមិនត្រឹមគិតគូរដល់សោភណ្ឌភាពផ្ទះបាយប៉ុណ្ណោះទេ តែថែមទាំងបានលើកទឹកចិត្តដល់ប្រជាជននៅជនបទក្នុងការចូលរួមថែរក្សាព្រៃឈើ ការបំភាយកាបូនទាប សុខុមាលភាពសាធារណៈ និងជាពិសេសគឺការចូលរួមបំពេញបានតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនទៀតផង។

Click to comment

Leave a Reply

Your email address will not be published.

Facebook