ចិនអាចប្រើយន្តហោះចម្បាំង និងមីស៊ីលដើម្បីរក្សាឧត្តមភាពដែនអាកាសលើកោះតៃវ៉ាន់ ដើម្បីទប់ទល់
ការអន្តរាគមន៍ដែលអាចកើតមានពីសំណាក់សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងការ
ទប់ស្កាត់ពេញលេញ ចិនអាចព្យាយាមបាញ់ទម្លាក់យន្តហោះសត្រូវជាមួយនឹងមីស៊ីល ថែមទាំងអាច
បាញ់មីស៊ីលទៅកាន់មូលដ្ឋានយោធាអាមេរិកនៅកោះ Guam និងប្រទេសជប៉ុន។
ចិនអាចប្រើប្រាស់ការឃោសនា ការផ្សាយព័ត៌មានមិនពិត និងសង្គ្រាមតាមអ៊ីនណឺណេត ដើម្បីបង្កើន
ការគាំទ្រក្នុងស្រុក និងផ្សព្វផ្សាយពីការសង្ស័យ និងការភ័យខ្លាចក្នុងចំណោមប្រជាជនតៃវ៉ាន់ និង
ប្រជាជនជុំវិញពិភពលោក។
«សូម្បីការបិទផ្លូវមួយកម្រិតក្តីក៏វានឹងគំរាមកំហែងដល់ផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់ពិភព
លោក អ្នកយុទ្ធសាស្ត្រយោធាចិនជឿថា យុទ្ធសាសន៍បែបនោះនឹងធ្វើឱ្យមានលទ្ធភាពរឹតបន្តឹងឬបន្ធូរ
បន្ថយការរំខានជុំវិញកោះតៃវ៉ាន់»។
ដោយសារការពឹងផ្អែកយ៉ាងសំខាន់លើប្រេងឥន្ធនៈ និងអាហារនាំចូលរបស់តៃវ៉ាន់ យុទ្ធសាស្ត្រនេះនឹង
ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ចិនបានបង្កើនសមយុទ្ធយោធាបាញ់គ្រាប់ពិត ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធាន
សភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែសីហា ទោះបីសមយុទ្ធនោះ
មានទ្រង់ទ្រាយធំ និងបំភិតបំភ័យក៏ដោយ ពួកគេមិនទាន់បញ្ជូលទ្រព្យសម្បត្តិយោធាទំនើបបំផុតរបស់
ចិននោះទេ ហើយមិនទាន់ត្រូវគេចាត់ទុកថាជាការហាត់សមពេញលេញទេ។
New York Times ដកស្រង់សម្តីរបស់លោក Drew Thompson សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា
គោលនយោបាយ Lee Kuan Yew ក្នុងប្រទេសសិង្ហបុរីដូច្នេះថា «ទិដ្ឋភាពនយោបាយនៃអ្វីដែលពួកគេធ្វើ
ជួនកាលមានសារសំខាន់ជាងការហ្វឹកហាត់ពិតប្រាកដដែលពួកគេកំពុងអនុវត្ត» ។
យន្តហោះយោធាចិនបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ជាញឹកញាប់ ក្នុងរយៈពេល ៣
សប្តាហ៍ក្នុងខែសីហានេះ ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងជាង ៦០០គ្រឿងមកកាន់តំបន់
ការពារដែលអាកាសរបស់តៃវ៉ាន់ ក្នុងការប៉ុនប៉ងដើម្បីបង្កើតទម្លាប់ធម្មតាថ្មីមួយ។
New York Times បានដកស្រង់សម្តីរបស់លោក Ou Si-fu អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវការពារ
ជាតិ និងសន្តិសុខជាតិសិង្ហបុរីថា “ខ្ញុំគិតថា ពួកគេបានបង្ហាញពីចេតនា ដោយឡោមព័ទ្ធតៃវ៉ាន់ និងការ
ប្រឆាំងអន្តរាគមន៍ពីបរទេស”។
នៅពេលការគំរាមកំហែងផ្នែកយោធារបស់ចិនកើនឡើង តៃវ៉ាន់ក៏មានការប្រឹងប្រែងបង្កើនសមត្ថភាព
ការពាររបស់ខ្លួនផងដែរ។ តៃវ៉ាន់បានបញ្ជូនយន្តហោះល្បាតប្រយុទ្ធ នាវាជើងទឹក និងដាក់ពង្រាយមីស៊ី
លនៅតាមឆ្នេរដើម្បីត្រួតពិនិត្យយន្តហោះ និងនាវាចម្បាំងរបស់ចិនដែលមកក្បែរ។
សូមបញ្ជាក់ថា នៅសប្តាហ៍នេះ គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បានអនុម័តថវិការចំនួន ១៩,៤ពាន់លានដុល្លារ
សម្រាប់ចំណាយលើវិស័យការពារជាតិនៅឆ្នាំក្រោយ ដែលថវិការនេះកើតឡើងជិត ១៤ភាគរយធៀប
ទៅនឹងឆ្នាំ ២០២២នេះ៕ ( New York Times & Taiwan News)

