Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីមអញ្ជើញ ចុះពិនិត្យស្ថានភាពលិចលង់ផ្ទះប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ក្នុងក្រុងព្រះវិហារ

ឯកឧត្តម ទេសរដ្ឋមន្ដ្រី  គន់  គីម  អនុប្រធានទី១  គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ  នារសៀលថ្ងៃទី២៨  ខែសីហា  ឆ្នាំ២០២២នេះ  បានអញ្ជេីញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ  ស្ដិតក្នុងសង្កាត់កំពង់ប្រណាក  ក្រុងព្រះវិហារ  ។  អញ្ជេីញអមដំណេីរនាឱកាស នោះ  មានឯកឧត្តមគណ:ប្រតិភូអមដំណេីរ  អភិបាលរងខេត្ត  កងកម្លាំងទាំងបី  ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ  និងមន្ដ្រីរាជការជាច្រេីនរូបទៀត។

ជាមួយនេះ បេីយោងតាមរបាយការណ៍ពីរដ្ឋបាលក្រុង ព្រះ វិហារ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាកដែលរងការលិចលង់មានចំនួន៣ភូមិគឺភូមិសំរោង ភូមិថ្មី និងភូមិដំណាក់ សរុប ៤០គ្រួសារ ក្នុងនោះត្រូវបានជម្រ្លៀសមកទីទួលសុវត្ថិភាពចំនួន១៥ គ្រួសារ ។សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី២៨  ខែសីហា ឆ្នាំ២០២២ នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារ  ខេត្តព្រះវិហារ  មានកម្ពស់១១.៩៦ម៉ែត្របើធៀបទឹកពីម្សិលមិញហក់ឡើង០.

Click to comment

Leave a Reply

Your email address will not be published.

Facebook