Connect with us

ព័ត៌មានជាតិ

ផ្តោតលើសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថានក្នុងមូលដ្ឋាន

(រាជធានីភ្នំពេញ)៖ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញថ្មី អមដំណើរដោយលោក​ ចាប ឌីណា អភិបាលរងខណ្ឌដែលទើបឡើងកាន់តំណែងថ្មី បានដឹកនាំក្រុមការងារនិងកំលាំងប្រជាការពារបន្តចុះត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យអនាម័យជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ។

អភិបាល និងអភិបាលរងខណ្ឌដូនពេញថ្មី បានធ្វើសកម្មភាពយ៉ាងមមាញឹក និងយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន ទាំងយប់ទាំងថ្ងៃ ទាំងមេឃភ្លៀងទោះ បីថ្ងៃចុងសប្តាហ៍ក៏ដោយ។

សកម្មភាពខាងលើនេះ លោក​ ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានផ្ញើសារនៅតាមគណនីហ្វេសបុករបស់លោកដោយអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា ដើម្បីទីក្រុងស្អាត សូមបងប្អូនកុំបោះសំរាមចោលផ្តេសផ្តាស នាំឲ្យមានការប្តឹងផ្តល់! សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានស្អាត នាំយើងឲ្យមានសុខភាពល្អ អារម្មស្រស់ស្រាយ រីករាយក្នុងចិត្ត ។

 

សកម្មភាពការងារលើកស្ទួយសោភ័ណភាពបរិស្ថាននៅក្នុងខណ្ឌដូនពេញដែលដឹកនាំដោយលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងស្របតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រោះថា ខណ្ឌដូនពេញគឺជាខណ្ឌមួយដ៏សំខាន់ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ក៏ដូចជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook